ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវក្រុមចោរកាប់ឲ្យរងរបួ​សប្លន់យកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុត្ថិភាព

ចែករំលែក៖

 

ភ្នំពេញ ៖ យុវជន២នាក់ ត្រូវក្រុមចោរមានគ្នា៥នាក់ ធ្វើសកម្មភាពកាប់ឲ្យរងរបួស ប្លន់យកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុត្ថិភាព ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាបំណងមកផ្ទះជួល ។

ករណីកាប់ប្លន់នេះបានកើតឡើងកាលពីម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ ផ្លួវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១មាន ឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើ ភូមិដំណាក់វែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជនរងគ្រោះទី២ ដែលជិះពីក្រោយត្រូវជាប្អូនប្រុសមានឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ មុខរបរជាងឈើដូចគ្នា ស្នាក់នៅជាមួយគ្នា ។

ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឌឿន ចាប បានអោយដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាកស្មាសវី ពណ៌ទឹកបុិច ពាក់ស្លាកលេខ ភ្នំពេញ  1BB 8945 ទៅយកប្អូនប្រុសពីកន្លែងធ្វើការនៅសិប្បកម្មចំលាក់ឈើ ពេលជិះមកវិញដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ៥នាក់ ជិះម៉ូតូពីរគ្រឿងមានម៉ាកស៊ុយសុីគីនិច ពណ៌ស មិនចាំស្លាកលេខ និង១គ្រឿងទៀត មិនស្គាល់ម៉ាកជិះដេញពីក្រោយ ហើយកៀរផ្ដួលពួកគាត់ និងបានដកដាវ២ដើមមកកាប់ពួកគេទាំង២នាក់ បងប្អូនបណ្ដាលអោយរងបួសត្រូវខ្នងខាងឆ្វេងដូចគ្នា ពេលនោះបានរត់ចោលម៉ូតូដើម្បីយករួចខ្លួន ពេល នោះ ក្រុមជនសង្ស័យម្នាក់ ក្នុងចំណូម៥នាក់បានរត់មកលើកម៉ូតូ ហើយជិះចេញទៅបាត់ទៅដោយសុវត្ថិភាព ។

ក្រោយពេល កើតហេតុ ជនរងគ្រោះបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវសាច់ញាតិឌុបតាមម៉ូតូ យកទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមះនិងម្នាក់ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យឯកជន៕ តុង សីហា

 

4 3 2 1 5


ចែករំលែក៖