ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ បំផ្ទុះគ្រាប់បែកក្នុងរថយន្តមុខសណ្ឋាគារស្លាប់ និងរបួស៣០នាក់

ចែករំលែក៖

មានករណីបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តនៅមុខសណ្ឋាគារមួយ ក្នុងប្រទេសថៃ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២៩នាករងរបួសកាលពីយប់ថ្ងៃទី២៣ ខែសីហា ។

ការផ្ទុះខាងលើកើតឡើងនៅមុខសណ្ឋាគារ ស្ថិតនៅក្នុងខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ ដែលសម្បូរទៅដោយអ្នកទេសចរណ៍បរទេស ។

តាមព័ត៌មាននៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា អាគារមួយខ្នងនៅទីនោះឆាប់ឆេះ ចំណែកអត្តសញ្ញាណជនរងគ្រោះក្នុងហេតុការណ៍នោះ មិនទាន់ប្រកាសឲ្យដឹងនៅឡើយ ។ រូបភាពវិឌីអូពីកន្លែងកើតហេតុឲ្យឃើញថា មនុស្សជាច្រើនបានរត់ចេញពីផ្ទះ ដែលកំពុងតែឆេះ ក្នុងពេលដែលក្រុមពន្លត់អគ្គិភ័យខិតខំគ្រប់គ្រងអណ្តាតភ្លើងកុំឲ្យរាលដាល ។

ហេតុការណ៍ខាងលើកើតឡើង មិនទាន់បានកន្លះខែផង នៃការបំផ្ទុះគ្រាប់បែក នៅរម្មណីយដ្ឋានហួហីន សម្លាប់មនុស្សពីរនាក់ និង២១នាក់រងរបួស ។ ការវាយប្រហារខាងលើ កើតឡើងនៅតាមដងផ្លូវមមាញឹក ដែលមានក្លឹប និងភោជនីយដ្ឋានជាច្រើន សម្រាប់បម្រើបភ្ញៀវទេសចរណ៍ ។ ការវាយប្រហារនោះកើតឡើង ក្រោយប៉ុន្មានម៉ោង ដែលមានគ្រាប់បែកពីរគ្រាប់ផ្ទុះនៅតំបន់ឆ្នេរសុមុទ្រប៉ាតុង ខេត្តភូកេត ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងប្រទេសថៃ ។

នៅក្នុងការិយាល័យ ទំនាក់ទំនងការបរទេស និងទេសចរណ៍របស់អង់គ្លេសបានប្រកាសថា មានការគំរាមកំហែងពីក្រុមភេរវកម្មនៅក្នុងប្រទេសថៃ ។ នៅក្នុងសេចក្តីប្រកាសនោះ បានណែនាំអ្នកទេសចរណ៍បរទេសកាត់បន្ថយការធ្វើដំណើរកម្សាន្តទៅខេត្ត ប៉ាតានី យ៉ាឡា ណារ៉ាធីវាត និងសងក្លា ជាប់ព្រំដែនប្រទេសថៃ និងម៉ាឡេស៊ី ។

កាលពីខែមីនា កន្លងមក មានគ្រាប់បែក១០គ្រាប់ បានផ្ទុះនៅស្រុក យ៉ារីង ខេត្តប៉ាតានី ក្នុងនោះ មានពីរគ្រាប់ផ្ទុះនៅកន្លែងម៉ាស៊ីនដកប្រាក់របស់ធនាគារបណ្តាលឲ្យប៉ូលិស១១នាក់រងរបួស ។

ខេត្តប៉ាតានី គឺជាខេត្តមួយ ក្នុងចំណោម៣ខេត្ត មានអ្នកកាន់សាសនាអិស្លាមច្រើនជាងគេបំផុត នៅក្នុងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ។ ការប្រឆាំងរបស់ពលរដ្ឋរស់នៅទីនោះជាមួយថ្នាក់ដឹកនាំក្នុងតំបន់ បានបង្កឲ្យមានអំពើហិង្សាកើតឡើងតាំងពីឆ្នាំ២០១៤មក ។ តាំងពីពេលនោះ មកមានមនុស្ស៦.៥០០នាក់ស្លាប់ក្នុងនោះមានព្រះសង្ឃពុទ្ធសាសនា ទាហាន និងក្រុមទាមទារផ្តាច់ខ្លួននៅតំបន់ភាគខាងត្បូង ៕ ម៉ែវ សាធី

 

thailandanhbomxetaikhachsan30nguoithuongvong bomb2_3410310b
សូមអានបន្ត ៖ ទឹកជំនន់ពន្លិចរដ្ឋ Louisiana អាមេរិក


ចែករំលែក៖