ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកុងតឺនឺរ១គ្រឿងក្រឡាប់នៅចិញ្ចើមផ្លូវដោយសារ តែបើកជែងពេលភ្លៀង

ចែករំលែក៖

ភ្នំពេញ: ផ្តើមចេញពីការបើកបរ មិនគោរពច្បាប់ចរាចរ ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ គួបផ្សំជាមួយស្ថានភាពធាតុអាកាសមិនអំណោយផលនោះ រថយន្តដឹកកុងតឺន័រ១គ្រឿង បានក្រឡាប់នៅចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ  ។
ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយការបើកបរមិនប្រយ័ត្ននេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ឮ

រថយន្ត ដែលជួបគ្រោះថ្នាក់ ម៉ាក ISUZU ពណ៌លឿង ជារបស់ក្រុមហ៊ុន ឆាយដា ពាក់ស្លាកលេខ ភ្នំពេញ 3D-1579  ចំណែកកន្ទុយខាងក្រោយ ពាក់ស្លាក់លេខ ក្រុងព្រះសីហនុ 4A-8111 ពោលគឺក្បាលរថយន្តពាក់ស្លាកលេខផ្សេង រឺឯរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រ ពាក់ស្លាកលេខផ្សឹង ក្រោយកើតហេតុអ្នកបើកបរមិនប្រាប់អត្តសញ្ញាណឡើយ ហើយក៏មិនរត់ចោលរថយន្តដែរ ដោយសារករណីនេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្តែបង្កការខូចខាតដល់សាច់ផ្លូវជាតិ  ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុរថយន្តកុងតឺន័រដែលជួបគ្រោះថ្នាក់បើកបរក្នុងទិសដៅពីផ្លូវជាតិលេខ១ ទៅស្ពានព្រែកសំរោង ក្នុងស្ថានភាពធាតុអាកាសកំពុងភ្លៀង ធ្វើអោយផ្លូវជាតិមានសភាពរអិល ។ មកដល់កន្លែងគ្រោះថ្នាក់ អ្នកបើកបររថយន្តកុងតឺន័របានបើកប្រជែងរថយន្តដឹកដីដែលកំពុងធ្វើដំណើរស្របទិសគ្នា តែបើកប្រជែងនៅខាងស្តាំ ។ ពេលកំពុងបើកប្រជែងនោះស្រាប់តែមានរ៉ឺម៉កម៉ូតូនៅពីមុខ ធ្វើអោយអ្នកបើកបររថយន្តជាន់ហ្វ្រាំងបង្ខំនៅគ្រាដែលមេឃកំពុងតែភ្លៀងបណ្តាលអោយរអិលក្រឡាប់អូសចម្ងាយជាង២០ម៉ែត្រ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ ។
បន្ទាប់ពីជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯងរួចមក ក្រុមនគរបាលប្រើប្រាស់រថយន្តប្រភេទ ម៉ាសដា ២គ្រឿងដែលបើកឆ្លងកាត់នៅតំបន់នោះបានឈប់មើលសួរនាំអ្នកបើកបរមួយភ្លែតរួចហើយក៍បើកហួសទៅមុខដោយមិនមានវិធានការអ្វីទាំងអស់ ។
ដោយឡែកអ្នកបើកបររថយន្តដឹកកុងតឺនឺរបានប្រាប់ថា រថយន្តនេះជារបស់ក្រុមហ៊ុន” ឆាយដាយ” ទើបហ្នឹងត្រឡប់មកពីដឹកកុងតឺន័រ១ទូនៅកំពង់ផែរភ្នំពេញដឹកយកទៅដាក់ក្នុងក្រុមហ៊ុន តែមិនដឹងថានៅក្នុងទូរកុងតឺន័រជាទំនិញអ្វីនោះទេ ពេលបើកមកដល់កន្លែងកើតហេតុស្រាប់តែកង់រថយន្តខាងក្រោយបានផ្ទុះ១គ្រាប់បណ្តាលអោយទាញចង្កូតក្រឡាប់តែម្តង ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរខណ្ឌបានប្រាប់ដូច្នេះ ករណីក្រឡាប់រថយន្តដឹកទំនិញនេះមិនបង្កគ្រោះថ្នាក់ដល់អ្មកដទៃទេ ដូច្នេះហើយសមត្ថកិច្ចមិនបានឃាត់ទុកឡើយគឺខាងម្ចាស់ក្រុមហ៊ុនជាអ្នកយករថយន្តមកស្ទូចហើយបើកចេញទៅកាន់ក្រុមហ៊ុនបាត់ទៅ ៕ សណ្តោស

 

6 5 4 3 2 1 7

 


ចែករំលែក៖