ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករថយន្តសិុនទ្រីពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តម៉ាកស្ទារិចទៅបុករថយន្តសិុនទ្រីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីុិនធិនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តសីុនទ្រីបានបើកបរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកស្ទារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X.4485 ដែលបើកដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោក ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើហើយបានរេចង្កូតមកបុករថយន្តសីុនទ្រីពីក្រោយយ៉ាងពេញទំហឹងបដាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ និងអ្នកដទៃរងរបួសនោះទេ ។
ក្រោយកើតហេតុភ្លាមៗ បុរសជនជាតិចិន ដែលបង្កហេតុដោយខ្លួនឯងនោះ បានចុះពីរថយន្ត ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តរបស់ខ្លួនចោលនៅកន្លែងកើតហេតុ ។ ចំណែកឯរថយន្តសីុនទ្រីវិញ ដោយគិតថារថយន្តបង្ករបស់ជនជាតិចិនបើកមកបុករថយន្តរបស់ខ្លួនដោយខ្លូនឯង និងមិនរងការខូចខាតផងនោះ ក៏បានបើកបន្តទៅមុខបាត់តែម្ដងទៅ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ស្នងការនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុក ដើម្បីរងចាំប្រគល់ឲ្យម្ចាស់វិញ ៕ ព្រែកជ័យ

 

4 1 2 3

 
សូមអានបន្ត  ៖ រថយន្តដឹកកុងតឺនឺរ១គ្រឿងក្រឡាប់នៅចិញ្ចើមផ្លូវដោយសារ តែបើកជែងពេលភ្លៀង


ចែករំលែក៖