អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប៉ុន្មានថ្ងៃនេះ ការ បង្ហាញ ឥរិយាបថ មួយចំនួន របស់ លោកLee Hsien Loong ទីប្រឹក្សា រដ្ឋ សិង្ហបុរី ដែល កំពុងបំពេញ ទស្សនកិច្ច នៅប្រទេសចិន បាន ធ្វើឱ្យ មាន ការ ចាប់អារម្មណ៍ យ៉ាង ទូលំទូលាយ ពី មតិ សាធារណៈ អន្តរជាតិ។ អ្នកវិភាគ ជាច្រើន យល់ឃើញ ថា លោកLee Hsien Loong បាន វាយតម្លៃ យ៉ាងប្រាកដប្រាជា ចំពោះ ប្រទេសចិន ក្នុង ការ ជំរុញ ការបើកចំហ និង កិច្ច សហប្រតិបត្តិការ ក៏ ដូចជាជំរុញ សន្តិភាព និង វឌ្ឍនភាពរបស់ ពិភពលោក ហើយ ក៏ បាន ច្រា នចោលនូវការ ឃោសនា បំប៉ោង ដែល ថា សេដ្ឋកិច្ច ប្រទេសចិន មានភាព អន់ថយ ដែរ។
គេហទំព័រ «CCFR China state-controlled media » នេះ គឺជា ដំណើរ ទស្សនកិច្ច លើក ដំបូង របស់ លោកLee Hsien Loongនៅ ប្រទេសចិន បន្ទាប់ ពី លោក បាន លាលែងពី មុខ តំណែង ជា នាយក រដ្ឋមន្ត្រី សិង្ហបុរី ក្នុង ខែ ឧសភា ឆ្នាំ នេះ។
គេហទំព័រ «CCFR China state-controlled media » ដំណើរ ទស្សនកិច្ចលើកនេះធ្វើនៅទីកន្លែងចំនួន៣ គឺទីក្រុងSuzhou ប៉េកាំងនិង សៀងហៃ។ក្នុង នាម ជា អ្នក នយោបាយ ជើង ចាស់ ដ៏ល្បី មួយរូប លោកLee Hsien Loongជា”មិត្តចាស់”របស់ ប្រជាជន ចិន ហើយ ធ្លាប់ បាន មកបំពេញទស្សនកិច្ច នៅ ប្រទេសចិនលើសពីដប់ដង ក្នុងអំឡុង ពេល កាន់តំណែង។ ការវិភាគ និង ការវិនិច្ឆ័យ របស់ លោក និង លោកLee Kuan Yewដែលជា ឪពុករបស់ លោក Lee Hsien Loong អំពី មាគ៌ាអភិវឌ្ឍន៍ និង គោលនយោបាយ ចំពោះ បរទេស របស់ ប្រទេសចិន បាន ដើរតួនាទី យ៉ាងសកម្ម ក្នុងការជំរុញ ការយល់ដឹង ដ៏ ត្រឹមត្រូវ របស់ សហគមន៍ អន្តរជាតិចំពោះ ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី២៦ខែវិច្ឆិកា នៅពេល ជួប ពិភាក្សាការងារ ជាមួយ លោក Lee Hsien Loong នៅទីក្រុង ប៉េកាំង លោកXiJinpingប្រធានរដ្ឋចិន បាន កោតសរសើរ ចំពោះលោក ដែលបាន យកចិត្តទុកដាក់ និង គាំទ្រ កិច្ច សហ ប្រតិបត្តិការចិន-សិង្ហបុរី ក្នុងរយៈពេល យូរ ហើយបាន ស្វាគមន៍ ភាគី សិង្ហបុរី បន្ត ធ្វើជា អ្នក នាំ មុខ គេ នៃ កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន។ លោកLee Hsien Loong បាន រំលឹកឡើងវិញ ថា ខ្លួន ពោរ ពេញ ទៅ ដោយ ជំនឿចិត្ត ចំពោះ អនាគត របស់ ប្រ ទេសចិន លោក បានថ្លែង ថា សិង្ហបុរី នឹង បន្ត ធ្វើ កិច្ចខិតខំប្រឹងប្រែង ដើម្បី ធ្វើ ឱ្យ ស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន ក៏ ដូច ជា ចូលរួម យ៉ាងសកម្ម ក្នុង ដំណើរ ការ ទំនើប កម្ម តាមបែប ផែនចិន។
គេហទំព័រ «CCFR China state-controlled media » លោកLee Hsien Loong មាន ជំនឿចិត្ត លើ ការ អភិវឌ្ឍ នាពេលអនាគត របស់ ប្រទេស ចិន នេះមិន ត្រឹមតែ ផ្អែក លើ បទពិសោធដ៏ ជោគជ័យ របស់ កិច្ចសហប្រតិបត្តិការ រវាង សិង្ហបុរី និង ចិន ប៉ុណ្ណោះទេ ថែមទាំង ក៏បានមកពី ការយល់ដឹង ដោយ សត្យានុម័ត គ្រប់ជ្រុងជ្រោយ និង ស៊ីជម្រៅ របស់ លោក អំពី និន្នាការ អភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម របស់ ប្រទេសចិន ផងដែរ។ ក្នុង ពេល ជា មួយ គ្នា នេះ លោកក៏បាន មើលឃើញ ពី ទំនួលខុសត្រូវ របស់ ប្រទេស ធំ មួយ ក្នុង សកម្មភាព របស់ប្រទេសចិន ដែល គាំពារ យ៉ាងមុតមាំ នូវ ការ ធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវ កំណែទម្រង់ និង ការ បើក ចំហ និង ជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយ បរទេស។
គេហទំព័រ «CCFR China state-controlled media » ពេល បច្ចុប្បន្ននេះ កំណើន សេដ្ឋកិច្ច ពិភពលោក មានភាព ទន់ ខ្សោយ ការប៉ះទង្គិច ផ្នែក ភូមិ សាស្ត្រ នយោបាយ បាន កើតឡើង ឥតឈប់ឈរ ហើយ ឯកតោភាគីនិយម និង គាំពារនិយម កំពុង ងើបឡើងវិញ។ សហគមន៍ អន្តរជាតិ ព្រួយបារម្ភ ថា ប្រសិនបើ សង្គ្រាម ពាណិជ្ជកម្ម កាន់តែ ធ្ងន់ធ្ងរ ឡើងនៅពេល អនាគត នោះ ការអភិវឌ្ឍ ជា សកល ប្រហែលនឹង កាន់តែ អាក្រក់ ទៅៗ។ មជ្ឈដ្ឋានខាង ក្រៅ បាន ចាប់អារម្មណ៍ថា នៅ ពេល ជួប ជាមួយ លោក Lee HsienLoongនៅ ទីក្រុងប៉េកាំង លោកXiJinpingប្រធាន រដ្ឋចិន បានថ្លែងថា ភាគីចិន រីករាយ រួមសហការ ជា មួយ ភាគី សិង្ហបុរី ដើម្បី អនុវត្ត ពហុភាគីនិយម ដ៏ពិតប្រាកដ សម្រប ទៅតាម និន្នាការ នៃ ការ ធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច គាំពារ សច្ចយុត្តិធម៌ អន្តរជាតិ ទប់ស្កាត់ នឹង ការ ប្រឈមមុខ ដាក់គ្នា ជាក្រុម និងការ បែកបាក់ និងបដិបក្ខគ្នា ក៏ ដូចជាកសាង សហគមន៍ រួមវាសនា របស់ អាស៊ី ។ លោក Lee Hsien Loong បាន ថ្លែងថា ប្រទេសនានា គួរ ប្រកាន់ខ្ជាប់ នូវ ចក្ខុវិស័យ វែងឆ្ងាយ ប្រកាន់ ខ្ជាប់ នូវ ពហុភាគីនិយម ខំ ប្រឹង សាមគ្គីគ្នានិង ធ្វើ កិច្ចសហប្រតិបត្តិការ ហើយ រួមគ្នា ឆ្លើយតប នឹង ហានិភ័យ និង បញ្ហាប្រឈម ដើម្បី ផ្តល់ផលប្រយោជន៍ កាន់តែ ច្រើន ឡើង ដល់ ប្រជាជន។ ព្រម ពេល ជា មួយ គ្នា នេះ ភាគីទាំងពីរ ក៏បាន ផ្លាស់ប្តូរ មតិយោបល់ អំពី បញ្ហា សំខាន់ៗ ដែល យកចិត្តទុកដាក់ ដូចគ្នា ដូចជា ទំនាក់ ទំនង រវាង ចិននិង អាមេរិក និង ស្ថាន ការណ៍ក្នុងតំបន់ ជាដើម ។
គេហទំព័រ «CCFR China state-controlled media » អាច មើលឃើញថា ប្រទេសចិន និង សិង្ហបុរី មានគំនិត ឯកភាព រួម កម្រិតខ្ពស់ ក្នុង ការដោះ ស្រាយ ហានិភ័យ និង បញ្ហាប្រឈម ជាសកល។ ដូច ប្រសាសន៍របស់ លោក XiJinpingប្រធានរដ្ឋចិន ដែល បាន លើកឡើងក្នុង ពេល ជួប ជាមួយ លោក Lee Hsien Loong ថា ប្រឈម មុខ នឹង ហានិភ័យ និង ការ សាកល្បង គ្មាន ប្រទេស ណា មួយ អាច យក សុខ តែ ខ្លួន ឯង នោះឡើយ ការ ប្រកាន់ ខ្ជាប់ នូវ សាមគ្គីភាព និង កិច្ច សហប្រតិបត្តិការ ការ បើក ចំហ និង បរិយាបន្ន ទើប ជាមាគ៌ា ត្រឹមត្រូវ ៕
ដោយ ៖ សិលា