ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីលក់នំបញ្ចុកដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់កដៃស្តាំ សង៤៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ : ស្ត្រីម្នាក់រងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈរួបគាត់ដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូពេញទំហឹង ។

ហេតុការណ៍នេះកាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ជឹម ស្រី អាយុ ៤៤ ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅផ្ទះជួល ភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ ដើរពីជើងទៅត្បូង ដើរឆ្លងផ្លូវវេងស្រេង ហើយទៅឈប់នៅលើឃឿនថ្មចែកទ្រូងផ្លូវដើម្បីដើរឆ្លងបន្តទៀត ខណៈឈានជើងដើរបានមួយជំហាន ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដារឃ្លីក ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1CZ-9972 ជិះក្នុងទិសដៅពីលិចទៅកើត បានទៅបុកស្ត្រីរងគ្រោះពេញទំហឹង បណ្តាលអោយដួលបោកពីរ បីត្រឡប់ រងរបួសបែកមុខបែកមាត់ និងបាក់កដៃស្តាំ ចំណែកអ្នកបើកបរម៉ូតូបង្ករវិញមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកទៅព្យាបាលគ្លីនិកវិសាលសុខ នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ដោយខាងម៉ូតូបង្កសុំចរចាគ្នាបន្តិច ដោយចុងបញ្ចប់ខាងម៉ូតូបង្ករព្រមចេញថ្លៃព្យាលបាលទៅជនរងគ្រោះចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕  សុខាសែនជ័យ

 

image3 image1 image2
សូមអានបន្ត ៖ និស្សិតម្នាក់បើករថយន្តបុកក្ររបី២ក្បាលឲ្យងាប់ នៅចំណុចផ្លូវចូលក្បាលឆាយ


ចែករំលែក៖