ខេត្តស្វាយរៀង៖ លោកគង់ ច័ន្ទ ខេមរិទ្ធ ព្រះរាជអាជ្ញាអម
សាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលក្រុងបាវិតចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបាន៧នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមលោកកែវ គង់ អធិការនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យទាំងនោះ មានឈ្មោះដូចខាងក្រោម៖
១-កែន កា ភេទប្រុស អាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតា ពៅសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
២-សុខ ម៉ាប់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣-សុខ ម៉េង ភេទប្រុស អាយុ44ឆ្នាំ មានទីលំនៅផ្ទះលេខ6AE ផ្លូវលេខ113 សង្កាត់បឹងប្រលឹតខណ្ឌ័7មករា រាជធានីភ្នំពេញ ។
៤-លី វុត្ថា ភេទប្រុស អាយុ42ឆ្នាំ មានទីលំនៅផ្ទះលេខ23 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៥-មានសាត ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៦-អ៊ុច កុសល់ ភេទប្រុស អាយុ24ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៧-ថាវ ឧត្តមវិសាល ភេទប្រុស អាយុ27ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពបន្តថា សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស
(ម៉ាទឹកកក) ចំនួន22កញ្ចប់តូច ម៉ូតូចំនួន04គ្រឿង រថយន្តម៉ាកហ៊ីយ៉ានដាយមួយតោកន្លះចំនួន01គ្រឿង ទូរសព្ទ័ដៃចំនួន05គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន