ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់ជនជាតិវៀតណាម នៅសង្កាត់ផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ចុះប្រមូលជាជនជាតិវៀតណាមរស់នៅ និងធ្វើការងារខុសច្បាប់ចំនួន៤ម្នាក់នៅតាមបន្ទប់ជួល និងកម្មករសិប្បកម្ម កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៦នៅចំណុចបន្ទប់ជួលនិងសិប្បកម្មតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក អ៊ុក សីឡា ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្ត នីតិវិធីបានប្រាប់ថា រសៀលនេះកំលាំងប្រតិបត្តិការចុះចាប់ជនជាតិវៀតណាមរស់នៅ និងធ្វើការងារខុសច្បាប់នៅតាមបន្ទប់ជួល និងសិប្បកម្មធ្វើតុទូបានរកឃើញជនជាតិវៀតណាមរស់នៅចំនួន៤ម្នាក់ ប្រុសទាំងអស់ ដែលសម្ងំនៅតាមសិប្បកម្ម និងបន្ទប់ជួល ហើយយកទៅសាកសួរនាំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបើមិនមានឯកសារគ្រប់គ្រាន់ និងបញ្ជូនទៅប្រទេសដើមវិញ ហើយបើមានលិខិតឆ្លងដែនតែអត់សៀវភៅការងារ និងផាកពិន័យ ។

លោកប្រធានអគ្គនាយដ្ឋានបន្តទៀតថា ការចុះឃាត់ជនជាតិវៀតណាមនេះដោយមានការសម្រសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងបានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវផងដែរហើយនៅរសៀលនេះ ពេលចុះប្រតិបត្តិការមានមេឃភ្លៀងខ្លាំងបន្តិច តែនៅតែបន្តធ្វើការទាល់តែចប់ ៕ ស រស្មី

 

image1 image2 image3


ចែករំលែក៖