ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង អញ្ជើញជួបពិភាក្សាការងារ និងទទួលរថយន្តចំនួន ២គ្រឿង ដែលជាអំណោយ របស់ប្រទេសកូរ៉េ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជួបពិភាក្សាការងារ និងទទួលរថយន្តចំនួន ២គ្រឿង ដែលជាអំណោយរបស់ប្រទេសកូរ៉េតំណាងដោយ  Mr An Joong Hyun និងប្រតិភូ នៃអង្គការ Go and Do  គឺរថយន្តគិលានសង្គ្រោះបន្ទាន់១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រេីប្រាស់ក្នុងការត្រៀមបង្ការ សង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងគ្រាមានអាសន្ន ដើម្បីបម្រើឲ្យប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងលោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖