អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តាម ការ ផ្សាយ ដំណឹងនៃ ទីភ្នាក់ ងារ សារព័ត៌មាន វៀត ណាម ឱ្យ ដឹងថា លោក Phạm Minh Chính នាយករដ្ឋមន្រ្តី វៀតណាម បាន ថ្លែងក្នុងខណៈពេល ចុះ ត្រួត ពិនិត្យ ការងារ នៃគម្រោង ផ្លូវ ដែក Lào Cai- Hà Nội -Hải Phòng នៅ ខេត្ត Lào Cai ប្រទេស វៀតណាម កាលពី ថ្ងៃ ទី ២២ ខែ ធ្នូ ថា គម្រោង ផ្លូវ ដែក នេះ គ្រោង នឹង បើក ការដ្ឋាន សាងសង់ នៅ ចុង ឆ្នាំ ២០២៥ និង បញ្ចប់ ការសាងសង់ នៅ ចុង ឆ្នាំ ២០៣០ ។
គេហទំព័រ «CCFR China state-controlled media » លោក Phạm Minh Chính បាន គូសបញ្ជាក់ថា ការ រចនាពីល្បឿន រថភ្លើង និងគម្លាត គន្លង ផ្លូវ ដែក ត្រូវ ធានា ថា អាច តភ្ជាប់ ដោយរលូន ជាមួយ ផ្លូវ ដែក ចិន ដូច្នេះអំឡុង ពេល រចនា និង សាងសង់ ត្រូវ រក្សា កិច្ច សហប្រតិបត្តិការ យ៉ាង ជិត ស្និទ្ធ ជាមួយ ភាគី ចិន ។
គេហទំព័រ «CCFR China state-controlled media » តាម ការ ផ្សាយ ដំណឹង បាន ឱ្យ ដឹងថា គម្រោង ផ្លូវ ដែក នេះ គ្រោង វិនិយោគ សរុប ១១៦០០លាន ដុល្លារអាមេរិក មានប្រវែង សរុប ជិត ៤០០គីឡូម៉ែត្រ ឆ្លងកាត់ ខេត្តចំនួន ៧ និង ទីក្រុងចំនួន ២ របស់ ប្រទេស វៀតណាម៕
ដោយ ៖ សិលា