ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៥០នាទី ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អ អំពីមុខ សញ្ញាលក់គ្រឿងញៀន នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំង គង ស្រុកសំរោងទង កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំសម្របសម្រួលដោយលោក រ៉ា លីសួន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ មានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន បានចុះទៅដលទីតាំងបង្រ្កាបបានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ នាក់ នៅវេលាម៉ោង ១៥ និង ៥០នាទី ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃគុយ ឃុំត្រ ពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ប៊ុនរិទ្ធិ ធារ៉ា ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ សួន សុភក្តិ ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឈ្មោះនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥០៩ ចុះថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ចេញដោយលោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពីសមត្ថកិច្ចបានអោយដឹងថាវត្ថុតាងចាប់យករួមមាន÷ ម្សៅក្រាមព័ណ៌ សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥ កញ្ចប់ (មធ្យម ២កញ្ចប់,តូច ៣កញ្ចប់ ទូរស័ព្ទដៃ ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកសំរោងទងដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា