ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាបករណីក្មេងទំនើង (បង្ហោះម៉ូតូ) នៅឃុំបិតត្រាំង

ចែករំលែក៖

    ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះបង្រ្កាប​ករណីក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ចំនួន៣គ្រឿង រួមដំណើរចំនួន៦នាក់ បានធ្វើសកម្មភាព បង្ហោះម៉ូតូតាមបណ្តោយផ្លូវចំនុច ស្ពានត្រជាក់ចិត្ត ដើរឈើចាំស្នេហ៍ រង្វង់មូលព្រះថោង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេ​លាម៉ោង០១និង៣០នាទី​រំលងអាធ្រាត នៅចំណុច តាមផ្លូវមហាវិថីជំទាវម៉ៅ ស្ថិតភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

ប្រភពដដែលបន្តថា​ ក្រុមក្មេងទំនើងមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ​បុឺន សុខផៃ ភេទប្រុសអាយុ១៧ឆ្នាំ (មុខរបមិនពិតប្រាកដ) ស្នាក់នៅភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វសយរៀង ។  (ម្ចាស់ម៉ូតូ​និច)

២-ឈ្មោះ​ ធន ម៉េងឃាង ភេទប្រុស អាយុ១៦ឆ្នាំ (មុខមិនពិតប្រាកដ)​ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ 

៣-ឈ្មោះ សុខ វណ្ឌី ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបមិនពិតប្រាកដ) ស្នាក់នៅភូមិរំដេញ ឃុំឈើទាល​ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។​ (ម្ចាស់ម៉ូតូសង់០២២ផ្លាក់លេខ ភ្នំពេញ 1JF4285)

៤-ឈ្មោះ ទំ វណ្ណី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកមីហឹល ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

៥-ឈ្មោះ ខុន ជីវន្ត័  ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិស្ទឹងមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។​(ម្ចាស់ម៉ូតូ022 ផ្លាក់លេខ ភ្នំពេញ 1JW.2509 ជាអ្នកបង្ហោះ)

៦-ឈ្មោះ សាន់ សុវណ្ណរី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។​ ក្រុមក្មេងទំនើងទាំង៦នាក់នេះ បានចេញពីរាជធានីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ រយះពេលចំនួន៨ថ្ងៃមកហើយ ។ 

វត្តុតាងដកហូត ម៉ូតូចំនួន០៣គ្រឿង ៖

១-ម៉ាក និច ពណ៍លឿង លាយ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JY 7198 ។

២-ម៉ាក HONDA ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JS 4285 ។

៣-ម៉ាក HONDA  ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JW 2509 ។

ដោយអនុវត្តតាមគោលការណ៍ និងបទបញ្ជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នវត្តុតាងម៉ូតូដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង និងក្រុមក្មេងទាំង៦នាក់ បានប្រគល់អោយអាណព្យាបាល ដោយបានដាក់ស្ថិតក្រោមការត្រួតពិនិត្យ របស់ប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន រយះពេល៣ខែ ៕

ដោយ​៖ តារា​


ចែករំលែក៖