ព័ត៌មានទាន់ហេតុការណ៍៖

ចូលផឹកស៊ីនៅខារ៉ាអូខេញូវហ្សឺឡេន ស្រាប់តែពុលភ្ញៀវ និងបុគ្គលិក៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេញូវហ្សឺឡេន ស្ថិតនៅជិតផ្សារមាន់អាំង បណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ខណៈដែលភ្ញៀវ ប្រុសចំនួន៥នាក់ និងបុគ្គលិកស្រី២នាក់ បានពុល មិនដឹងជាស្រា ឬជាអាហារនោះទេ បណ្តាលឲ្យសន្លប់ ប្រកាច់ ហើយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ទីតាំងខាងលើនេះព្យាយាមលាក់បាំងព័ត៌មានសមត្ថកិច្ចមូលដ្ឋានពេលចុះទៅសួរនាំ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានពីលោក ខាត់ ឃុនទិត្យ នាយប៉ុស្តិ៍នគរបាលបឹងកក់២បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមិនបានសហការជាមួយកម្លាំងមូលដ្ឋាននោះទេ ក្រោយកើតហេតុបណ្តាលឲ្យមានភ្ញៀវ និងបុគ្គលិកពុល៧នាក់នោះ ហើយទីតាំងនេះបានបិទទ្វារ មិនឲ្យអាជ្ញាធរសាកសួរអំពីមូលហេតុនៃករណីពុលនោះឡើយ ។

ប្រភពបន្តថា ប្រសិនបើជាទីតាំងខាងលើនេះ នៅតែមិនព្រមអនុញ្ញាតឲ្យចូលសួរនាំក្នុងករណីនេះ លោកនឹងរាយការណ៍ទៅថ្នាក់លើដើម្បីចាត់ការតាមនីតិវិធី ៕ ស ដារ៉ា

tes

សូមអានបន្ត ៖ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម


ចែករំលែក៖