ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោលបើកយុទ្ធនាការបង្រ្កាបសំបុកគ្រឿងញៀន ប្រើប្រាស់ពេល២១ម៉ោងឃាត់ខ្លួនជនសង្ស័យ២៩នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀនសរុបចំនួន២៩នាក់ រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកថ្មគោល ខណៈដែលជនសង្ស័យគ្រឿងញៀនទាំងនោះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋានយ៉ាងគគ្រឹកគគ្រេង បង្កឱ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ មានការភាពភ័យខ្លាច ។

ប្រតិបត្តិការឆ្មក់ចូលបង្រ្កាបសំបុកគ្រឿងញៀន ពីកម្លាំងនគរបាលស្រុកថ្មគោល ធ្វើឡើងប្រើប្រាស់ពេលវេលា២១ម៉ោង និងកម្លាំងនគរបាលជាច្រើននាក់ ។ ចាប់ផ្តើមពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែកញ្ញា  រហូតដល់ម៉ោង ៨ ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបន្ទាយមានជ័យ ។

កម្លាំងនគរបាលធ្វើការត្រួតពនិត្យឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៦ថង់ស្មើនិងទម្ងន់ ១០៣.២៩ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង  ដាវសាំម៉ូរ៉ៃ១ដើម កាំភ្លើងខ្យល់កែច្នៃបាញ់គ្រាប់កង់ អាចបង្កឱ្យមនុស្សស្លាប់១ដើម កន្រ្តៃចំនួន២ ម៉ូតូ១៦គ្រឿង  ស្លាកលេខម៉ូតូ១ និងឧបករណ៍សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

លោកវរសេនីយ៍ត្រី  ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា កម្លាំង នគរបាលចុះបង្រ្កាបទីតាំងជួញដូរថ្នាំញៀនស្ថិតនៅចំណុចខាងលើបានសម្រេចនៅពេលនេះ ក្រោយពីមានការសហការពីប្រជាពលរដ្ឋល្អរាយការណ៍មកលោកផ្ទាល់អំពីសកម្មភាពក្រុមជនសង្ស័យគ្រឿងញៀនបាននិងកំពុងតែប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងគគ្រឹកគ្រេង ។

បន្ទាប់ មកលោកក៏សុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះបង្រ្កាបក្រុមជនសង្ស័យគ្រឿងញៀនតែម្តង ការបង្រ្កាបនោះ មេខ្លោងធំដែលជាអ្នកផ្គត់ផ្គង់គ្រឿងញៀន ផ្តល់ទីតាំងលក់ចែកចាយនិងប្រើប្រាស់ បានរត់គេចខ្លួនបាត់មេខ្លោងធំនោះមានឈ្មោះ សឿម សីកូ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង២៩នាក់ ក្នុងនោះមាន មុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ និងមុខសញ្ញាប្រើប្រាស់ចំនួន២៦នាក់ ។ ជនសង្ស័យជួញដូរថ្នាំញៀនទាំង៣នាក់មានឈ្មោះ ១,ឈុន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចបកាប់ ឃុំអន្លង់រុណ ស្រុកថ្មមគោល  ២,វិន វឌ្ឍនា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ៣,តែ ប៊ុនលៀង ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅក្នុងភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ជនសង្ស័យគ្រឿងញៀនខាងលើនៅថ្ងៃនេះកំពុងស្ថិតក្នុងការសាកសួរ ករបស់កម្លាំងការិយាល័យជំនាញខេត្តមុននិងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធគ្រឿងញៀននេះដែរកាលពីកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលខេត្តបាត់ដំបង ក៏បានធ្វើការបង្រ្កាបមុខសញ្ញាជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀន២នាក់ផងដែរធ្វើឡើងនៅស្រុកភ្នំព្រឹកនិងក្រុងនៅក្រុងបាត់ដំបងក្នុងនោះដកហូតបានថ្នាំញៀនមួយចំនួនធំ ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងត្រូវគេមើលឃើញថាបានដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការអនុវត្តដើម្បី រក្សាឱ្យបានសុវត្ថិភាព នៃភូមិឃុំសង្កាត់ដោយមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងក្នុងការជម្រុញ និងរិតបន្តឹងទៅលើវិធានការបង្ការទប់ស្កាត់ បង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ។ គ្រឿងញៀនត្រូវគេនិយាយថាជាផ្នែកមូយបង្កឱ្យឱ្យកើតមានបទល្មើសលួច ឆក់ ប្លន់ ប្រើអំពើហិង្សាជាដើមនោះ ៕ សំ វិច្ឆិកា

IMG_1457 IMG_1455 1

 


ចែករំលែក៖