ព័ត៌មានទាន់ហេតុការណ៍៖

បុរសជា​​អ្នក​បើក​រ៉ឺ​ម៉កម៉ូតូ​កង់​បី​ម្នាក់ ​​រង​របួស​យ៉ាងធ្ងន់ ​ខណៈជនសង្ស័យធ្វើសកម្មភាព​ឆក់​​ខ្សែ​.ក​​​​ពី​ភ្ញៀវ​របស់​គាត់ ​ក៏បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​​

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូនិកមក ធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូកង់បី តែបុរសជាអ្នកបើករ៉ឺម៉ូតូកង់បី  បើកទៅកៀរផ្តួលម៉ូតូនោះរបស់ជនសង្ស័យ បន្ទាប់ពីឮស្រ្តីស្ត្រីជាភ្ញៀវស្រែកថា ចោរៗ  បណ្តាលឱ្យក្រឡាប់ផ្ងារជើងសង្កត់លើគ្នា ហើយជនសង្ស័យរត់គេចខ្លួនចោលម៉ូតូបាត់សម្រោលតែមង្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរត់ម៉ូតូកង់បីឈ្មោះ គង់ ធួក អាយុ៥០ឆ្នាំ   ។ ដោយមុនពេលកើតហេតុ បុរសរងគ្រោះបានដឹកភ្ញៀវចំនួន៣នាក់ ដោយមានស្ត្រី២នាក់ និងក្មេងប្រុសម្នាក់ ចេញពីម្តុំផ្សារសឡា ឆ្ពោះទៅកៀនស្វាយ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៧១ លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកនិច  ពណ៌.សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ១DD-៧២៨៥តែម្នាក់ឯង មកធ្វើសកម្មភាពឆក់ខ្សែ.កផ្លាកទីនមួយខ្សែពីស្ត្រីអ្នកជិះខាងក្រោយ ដោយពួកគាត់បាននាំគ្នាស្រែកថា ចោរៗតែឆក់មិនបាននោះទេ ។

ភ្លាមៗនោះបុរសជាអ្នកបើករ៉ឺម៉ូតូកង់បី  បើកទៅកៀរផ្តួលម៉ូតូនោះរបស់ជនសង្ស័យបន្ទាប់ពីឮសម្រែកស្ត្រីជាភ្ញៀវស្រែកថា ចោរៗ  បណ្តាលឱ្យក្រឡាប់ផ្ងារជើងសង្កត់លើគ្នា ហើយជនសង្ស័យរត់គេចខ្លួនចោលម៉ូតូបាត់សម្រោល តែមង្ត ។

ក្រោយពេលកើហេតុ បុរសរត់ម៉ូតូកង់បីត្រូវបានក្រុមគ្រួសារ មកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូម៉ាកនិចមួយគ្រឿងរបស់ចោរឆក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងទី២យកទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត ៕ ស រស្មី

 

image2 image1


ចែករំលែក៖