ភ្នំពេញ៖ បុរសមានងារជាឧត្តមសេនីយ៍ត្រីម្នាក់បានស្លាប់ ខណៈកំពុងក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់យីហោ នីតា ជាមួយស្រីក្មេង ហើយស្រាប់តែគាំងបេះដូងភ្លាមៗនោះ ។
ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយការភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសរងគ្រោះខាងលើឈ្មោះ ឡាច សុមេធ អាយុ៥៦ឆ្នាំ ជានាយការិយាល័យសុខាភិបាល នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក មានងារជាឧត្តមសេនីយ៍ត្រី ។
ប្រភពពីនារី ឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ ជាអ្នកបម្រើក្នុងភោជនីយដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសខាងលើបាននាំនាងទៅដេកក្នុងតម្លៃ៥០ដុល្លារ នៅក្នុងផ្ទះសំណាក់ខាងលើ ក្នុងបន្ទប់លេខ៥ តែមិនដឹងយ៉ាងម៉េច ស្រាប់តែបុរសនេះ ស្លាប់តែម្តង ។
សមត្ថកិច្ចអះអាងថា បុរសរងគ្រោះធ្លាប់មានជំងឺទឹកនោមផ្អែម និងលើសឈាម ហើយស្របពេលក្រេបទឹកឃ្មុំផ្អែមល្អែម ពុះកញ្ជ្រោលខ្លាំងពេក ក៏បណ្តាលឲ្យស្លាប់តែម្តង ៕ ថាច់ យ៉ាត