ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម១៩នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួននៅតាមហាងម៉ាស្សាធ្វើសក់ កាត់ក្រចក នៅម្តុំផ្សារថ្មី

ចែករំលែក៖

 

ភ្នំពេញ៖ យ៉ាងតិចមានជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមប្រុស ស្រីចំនួន១៩នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងតាមហាងកាត់សក់ ធ្វើក្រចក នៅខាងលិចផ្សារថ្មី ផ្លូវ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី, លោក សៀង សុខ ប្រជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទៅ អ៊ុក ហៃសីលា បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យដែលស្នាក់នៅខុសច្បាប់ចំនួន១៩នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងវៀតណាម១៨នាក់។ លោកបន្តថា មានលិខិតឆ្លងដែនទិដ្ឋាការ និងសៀវភៅការងារត្រឹមត្រូវចំនួន១១នាក់ គ្មានលិខិតឆ្លងដែនចំនួន៨នាក់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្តតាមនីតិវិធី ៕ ហេង សូរិយា

 

ses (1) ses ses (2)

 


ចែករំលែក៖