ប៉ោយប៉ែត៖ តូបលក់ចានឆ្នាំង និងជ័រក្នុងផ្សាររាត្រី ក្រុងប៉ោយប៉ែតបានរងការឆាបឆេះ ដោយសារករណីឆ្លងអគ្គិសនីកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បណ្តាលឲ្យខូចខាតសម្ភារ ទ្រព្យសម្បត្តិមួយចំនួន ។ ប៉ុន្តែទោះយ៉ាងណា មិន អគ្គិភ័យនេះ មិនអាចរាលដាលឆេះក្នុងទ្រង់ទ្រាយធំបានឡើយ ដោយសារមានការអន្តរាគមន៍ទា់ន់ពេលវេលាពីរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ។
សេចក្តិរាយការណ៍បានបញ្ជាក់ថា តូបខាងលើនេះមានទំហំ៣ម៉ែត្រគុណ៥ម៉ែត្រ ស្ថិតក្នុងផ្សាររាត្រីក្រុងប៉ោយប៉ែត បានឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ៕ វណ្ណា