ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសដាច់ដៃម្ខាង និងបាក់ជើង ដោយសាររថយន្តមិនស្គាល់ម៉ាក​បើកបុក 

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដាច់ម្ខាង និងបាក់ជើង ខណៈដែលកំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបើកក្នុងទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹង ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង07និង៥០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ  មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់ មានទិសដៅពីភ្នំពេញទៅព្រះសីហនុ (កើតទៅលិច) ដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកសង់ C.១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1CF 0186  មានទិសដៅបញ្ជ្រាសគ្នា បើកបរដោយ ឈ្មោះ កាន ប្រុស អាយុ២៨ឆ្នាំ មុខរបរជាងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃខាងឆ្វេង និងបាក់ជើងខាងឆ្វេង មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ហើយរថយន្តបានបើកគេចបាត់ ៕ ឆ្លាម សមុទ្រ

 

ae

 


ចែករំលែក៖