ភ្នំពេញ៖ ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការប្រជុំរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០១៦ ដែលមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើកនៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីនឹងត្រូវយកមកអនុម័តិនៅក្នុងអង្គប្រជុំនេះ។
កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងខិតខំចូលរួមចំណែកដើម្បីជោគជ័យនៃគ្រួសារអាស៊ាន អាស៊ានបូក៣ អាស៊ាន បូក១ និងអាស៊ីុបូពា៍៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1090857337629429/” width=”600″ height=”400″ onlyvideo=”1″]