ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ទទួលបានអណ្តូងទឹកស្អាតចំនួន១០

ចែករំលែក៖

 

ភ្នំពេញ : អណ្តូងទឹកចំនួន១០ស្ថិត នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់ សង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រមកម្ពុជាខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា អនុប្រធានកិត្តិយសអនុសាខាកាកបាទកុនរហមកម្ពុជាខណ្ឌ និងលោក លោកស្រីអភិបាលរង សមាជិសមាជិកាខណ្ឌផងដែរ។

លោកជា ខេមាអភិបាលរងខណ្ឌបានឡើងអានរបាយការណ៍ នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អណ្តូងទឹកស្អាតទាំង១០ ដែលស្ថិតនៅក្នុងសង្កាត់ពញ្ញាពន់ចំនួន ០៤អណ្តូង និងសង្កាត់ពន្សាំងចំនួន០៦ អណ្តូងនៅក្នងឱកាសនោះថា សកម្មភាពរបស់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានបង្ហាញអោយឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយ គុណធម៌និងមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះទាំង៧ចំណុចរបស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន និងបង្ហាញអោយឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងជាការឆ្លើយតបតាមតម្រូវការខ្វះខាតទឹកស្អាតរបស់ប្រជាពលរដ្ឋ នាពេលកន្លងមក។

ថ្លែងក្នុងអង្គពិធីសម្ភោធដាក់អោយប្រើប្រាស់អណ្តូងទឹកស្អាតទាំង១០នាពេលនោះ លោកសុខ សម្បត្តិអភិបាលខណ្ឌមានប្រសាសន៍ថា សមិទ្ធិផលនេះ ចំណាយអស់ថវិការសរុបអស់១៧,០០០ដុល្លា ហើយប្រើពេលស្ថាបនារយៈពេល ០២ខែ ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ព្រោះទឹកស្អាតជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយបើគ្មានទឹកស្អាតប្រើទេគឺយើងក៌មិអាចរស់បានដែរ ។ ហើយតាមរយៈទឹកស្អាតនេះអាចធ្វើអោយមានសុខភាពល្អជាសផុតពីជម្ងឺផ្សេងៗ ហើយកន្លងមកប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ទឹកបឹងតាមោក តែក្រោយពីការបូមទឹកសំអុយបញ្ចូលដាក់ក្នុងបឹងរួចមកធ្វើអោយប្រជាពលរដ្ឋមិនអាចប្រើទឹកបឹងនេះបានតទៅទៀត។

លោកបន្តថា ដោយមានការប្រែប្រួលអាកាសធាតុក្តៅខ្លាំងនាពេលកន្លងមក ធ្វើអោយប្រជាពលរដ្ឋរសនៅក្នុងខណ្ឌព្រែកព្នៅមានការខ្វះខាតទឹកយ៉ាងខ្លាំង ក្នុងនោះមានសង្កាត់ពន្សាំ សង្កាត់គោករកា និងសង្កាត់ពញ្ញាពន់ហើយខណៈពេលនោះរដ្ឋបាលខណ្ឌព្រែកព្នៅបានចុះចែកទឹកជូនប្រជាពលរដ្ឋបានចំនួន៣,១៨៥ គ្រួសារ ស្មើនិង ៦,៣១៥ម៉ែត្រគីបទុកប្រើប្រាស់។

ក្នុងឱកាសនោះផងដែរក៌មានការចែកអណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ចាស់ជរាចំនួន៥០នាក់ដែលមកពីសង្កាត់ពន្សាំង ២០នាក់ និងសង្កាត់ពញ្ញាពន់ ៣០នាក់ហើយក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម មុីយើងចំនួន១កេះ ត្រីខចំនួន១យួរ ឃីតចំនួនមួយកញ្ចប់ និងថវិការ១០០០០រៀផងដែរ ចែកក្រម៉ានិង សារ៉ុងដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ សិស្សស្រីៗទទួលបានសារ៉ុងចំនួនមួយផងដែរ ៕ ព្រែកជ័យ

 

ww rr fr fe ee 8 7 6 5 4 3 2 1 0


ចែករំលែក៖