ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនចំនួន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវកំលាំងសមត្ថកិច្ចចំរុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មួក កញ្ចក់ និងម៉ូតូអត់ស្លាកលេខ ។

ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង០៤នាក់នេះ ទី១ឈ្មោះ មុឹង ចន្ថា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ទី២ឈ្មោះ ហឿន សាវ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប ទាំង២នាក់នេះ ស្នាក់នៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៣ឈ្មោះ ទី សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់និងទី០៤ឈ្មោះ ទូច អូន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំង២ ស្នាក់នៅភូមិ ឃុំបាទី ស្រុកបាទី ខេត្តតាកែវ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ គឺកំលាំងសមត្ថកិច្ចចំរុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោក មួក កញ្ចក់ និងម៉ូតូឥតស្លាកលេខនៅចំណុចខាងលើពេលនោះក៏ឃើញជនសង្ស័យបានជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកស្គូបពី ពណ៍សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AS 2021 និង១គ្រឿងទៀត ម៉ាកស្មាសរ៉េវ៉ូ ពណ៍ក្រហម បិទស្គុតខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J. 7622 មិនមានពាក់មួកសុវត្ថិភាព បានឃាត់ត្រួតពិនិត្យក៍រកឃើញមានថ្នាំញៀននៅជាប់ខ្លួន ពួកគេទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបានឆ្លើយសារភាពថា ថ្នាំញៀននេះគឺពិតជារបស់ខ្លួនមែន ហើយខ្លួនបានទិញ១កញ្ចប់តំលៃ១០.០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា

seiha (5) seiha (4) seiha (3) seiha (2) seiha (1) seiha seiha (6)


ចែករំលែក៖