ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានអង្គរក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៦នៅបញ្ជាការដ្ឋានអង្គរក្សបាន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ បញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ខ.ភ.មជាឆ្អឹងខ្នងរបស់ ប្រទេសប្តេជ្ញាការពារឲ្យបានរឹងមាំនូវអធិ បតេយ្យជាតិការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ការពារឲ្យបានដាច់ខាតសុខសន្តិភាព មិនអនុញ្ញាតឲ្យជនណា មួយមកបំផ្លាញសន្តិភាពនិងសេចក្តីសុខ របស់ប្រជាជនកម្ពុជាបានឡើយ ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ មាន ប្រសាសន៍បន្តថា ខ.ភ.ម ត្រូវស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិនិង តម្កល់ មនសិការស្នេហាជាតិ គោរពលក្ខន្តិកៈរបស់ ខ.ភ.ម និងគោរពឲ្យបានម៉ឺងម៉ាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គមេបញ្ជាការប្រគល់ឲ្យ។ ត្រូវបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ការពារសុខសន្តិភាពឲ្យ បាន១០០ភាគរយជូនសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារថ្នាក់ដឹក នាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ។

ក្នុងស្ថានភាពប្រទេសជាតិមានសុខ សន្តិភាពពេញលេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យនេះជាឱកាសមាស សម្រាប់ខ.ភ.ម សមត្ថភាពកងទ័ពឲ្យកាន់តែមុតស្រួចជាការរួមចំណែកបង្កើនល្បឿនកំណែទម្រង់ ខ.ភ.ម ឲ្យបានកាន់តែខ្លាំងក្លាប្រកបដោយថាមពលពីមួយឆ្នាំទៅមួយឆ្នាំក្នុងបុព្វហេតុការពារប្រទេសជាតិ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជា ខ.ភ.ម បញ្ជាក់ថា ខ.ភ.ម ត្រូវចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធសង្គ្រោះប្រជាពលរដ្ឋពី គ្រោះមហន្តរាយធ្វើអ្វីៗដើម្បីផលប្រយោជន៍ ដល់ប្រជាពលរដ្ឋសំដៅបង្កើនជំនឿទុក ចិត្តនិងភាពកក់ក្តៅដើម្បីឲ្យប្រជាពលរដ្ឋគាំទ្រកងទ័ព ពិសេសគាំទ្រសម្តេចតេជោក្នុង ការដឹកនាំប្រទេសកាន់តែរីកចម្រើនរុងរឿង ឈរខ្ពស់ត្រដែតស្មើសិទ្ធិស្មើមុខជាមួយ បណ្តាប្រទេសក្នុងតំបន់និងពិភពលោក។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេ បញ្ជាការបញ្ជាការដ្ឋានអង្គរក្សបានមាន ប្រសាសន៍ថា ការប្រារព្ធខួបកំណើតលើកទី៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សនៅពេលនេះមិនមែនជាការគំរាមកំហែងដល់គណបក្សនយោបាយណាមួយឡើយ ។

នៅក្នុងឱកាសនោះដែរបញ្ជាការដ្ឋាន អង្គរក្ស(ទួលក្រសាំង)ក៏បានបង្ហាញសម្ភារយោធាប្រើប្រាស់ទំនើបៗរបស់ខ.ភ.មដែល ជាការបង្ហាញសមត្ថភាពរបស់បញ្ជាការ ដ្ឋានអង្គរក្សក៏ដូចជាខ.ភ.ម ៕ សុខដុម

 

res (1) res (4) res (3) res (2)

 

 


ចែករំលែក៖