ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើជាច្រើនកន្លែងត្រូវបានឈ្មួញជនជាតិវៀតណាមយកមកគទុកនៅក្បែរស្នាក់ការដែនជម្រកសត្វព្រៃលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរឈើប្រណិតជាច្រើនកន្លែង ដែលឈ្មួញបានទំលាក់លុយអោយទៅប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិច ចូលកាប់ឈើយ៉ាងអាណាធិបតេយ្យ នៅតំបន់ហាមឃាត់ អភិរក្សសត្វព្រៃលំផាត់ជាច្រើនកន្លែង ក្នុងស្រុកលំផាត់ ចំណុចអូរល្វាក់ ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី  ។

គំនរឈើទាំងនោះ ដែលឈ្មួញគរទុកក្បែរ ស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ មានទីតាំងឃំុជយ័ឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ជាក់ស្ដែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ មានរថយន្តដូចជាបាឡែន ឡង់គ្រីស័រ ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប ២A.៥១៧៨ រថយន្តត្រូពិចស្លាកលេខ ភ្នំពេញ ២A.៤៧៤៦ បានធ្វេីសកម្មភាពដឹកជញ្ជូនបទល្មេីសព្រៃឈីេយ៉ាងរលូនឆ្លងកាត់ទីស្នាក់ការដែនជំរកសត្វព្រៃលំផាត់ នឹងសង្កាត់រដ្ឋបាលព្រៃឈើលំផាត់ដេាយមានមន្រ្តីស្នាក់ការទាំងនោះជាប់រវល់តែចងអង្រឹងដេកចាំយាមឈើជាមួយឈ្មួញវៀតណាមផងដែរ ។

ព្រេាះខ្លាចមានកម្លាំងអ្នកធំនឹងជំនាញខាងណាមកហាមឃាត់ដើម្បីងាយស្រួលជូនដំណឹងតាមទូរស័ព្ទដល់ថៅកែឈើទាំងនោះ ។

ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់កន្លែងគំនរឈើនោះស្រាប់តែបានជួបឈើជាច្រើនកន្លែងរបស់ឈ្មួញជនជាតិវៀតណាមឈ្មេាះហៀវ ភេទប្រុសនឹងឈ្មោះតាយភេទប្រុសជនជាតិវៀតណាមដែលគ្រប់គ្រងដោយមន្រ្តីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ដែលមានឈ្មោះ វិចិត្រជាមន្ត្រីបរិស្ថានដែលសំងំចំាយកលុយពីថៅកែឈើទាំងនោះ ធ្វើមាន ធ្វើបាន ដោយមិនដឹងខ្លួន ។

ចំណែកលោកជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី នគរវត្តមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី៤ខែកញ្ញឆ្នាំ២០១៦ គឺលោកមិនដែលខ្វាយខ្វល់អំពីបទល្មេីសក្នុងដែនជម្រកសត្វព្រៃនោះឡេីយគឺលេាកប្រធានមន្ទីរបរិស្ថានរូបនេះគិតតែប្រមូលលុយពីបទល្មេីសព្រៃឈើដាក់ក្នុងហាេប៉ៅរបស់ខ្លួនទៅវិញ ។

ជាក់ស្ដែងដូចបទល្មេីសខាងលេីដែលមានឈ្មួញជនជាតិវៀតណាមឈ្មេាះហៀវនិងឈ្មោះតាយ តាមបណ្តាលក្រុមហ៊ុនមួយចំនួនដែលក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែកាប់ឈើប្រណិតដោយជ្រកក្រោមផ្លាកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅជិតមន្ទីរបរិស្ថានខេត្តបានអោយដឹងដែរថា ជារៀងរាល់ថ្ងៃជាពិសេសដើមខែនិងចុងខែគាត់បានឃើញមានរថយន្តស៊េរីទំនើបៗបើករថយន្តចូលមន្ទីរបរិស្ថានខេត្ត សង្ស័យជូនសំណែនដល់លោកប្រធានរូបនោះហើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយសំអាល់មេត្តាពិនិត្យកូនចៅក្រោមឱវាទផងទាន ព្រោះព្រៃឈើនៅខេត្តរតនគិរី ជិតរលាយហិនហោចអស់ហើយ សូម្បីតែសត្វព្រៃក៏គ្នាមិនដឹងរស់នៅកន្លែងណានោះទេ៕ វុទ្ធឦសាន

rses (4) rses (3) rses (2) rses (1)

 


ចែករំលែក៖