ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីនារីវ័យក្មេងម្នាក់ប្តឹងជនសង្ស័យជាម្ចាស់ គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ ដែលបាន បង្ហោះរូបភាពអាក្រាតរបស់នាងនៅលើ ហ្វេសប៊ុកដើម្បីគំរាមយកប្រាក់២០ម៉ឺុនរៀលមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុរសម្នាក់នោះហើយ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានឲ្យដឹងថា នារីវ័យក្មេង ម្នាក់ឈ្មោះ ម.រ.ដ អាយុ២៤ឆ្នាំ ស្នាក់នៅ ផ្ទះជួលម្តុំភូមិព្រៃកទាល់ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ជានារីម៉ាស្សាបានទៅ ដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្ម ទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញកាល ពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លង ទៅនេះដោយបានបង្ហាញភស្តុតាងរូប អាក្រាតជាច្រើនសន្លឹកដែលជនសង្ស័យ ជាម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ បានយកទៅបង្ហោះនៅក្នុងហ្វេសប៊ុកដើម្បី គំរាមយកប្រាក់ពីនាងចំនួន២០ម៉ឺុនរៀល។
តាមសម្តីនារីរងគ្រោះបានប្រាប់សមត្ថ កិច្ចឲ្យដឹងថា កន្លងមករូបនាងនិងបុរស កំហូចខាងលើដែលជាម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ ធ្លាប់បានបបួលនាងទៅ កាន់បន្ទប់ជួលរបស់គេនៅម្តុំសាមគ្គីរង្សី ដោយបញ្ឆោតថាទៅជប់លៀង។ នៅពេល ដែលរូបនាងទៅដល់បន្ទប់ជួលនោះគឺពុំ ឃើញមានមនុស្សណាម្នាក់ចូលរួមក្នុងពិធី ជប់លៀងនោះឡើយ ក្រៅពីជួបបុរសកំហូច ម្នាក់នេះឃើញឱកាសស្ងាត់ល្អបានចាប់ ទាញដៃនាងផ្តួលទៅលើគ្រែពូកធ្វើឲ្យរូប នាងភិតភ័យក៏ប្រតាយប្រតប់ជាមួយបុរស កំហូចនោះរហូតដល់នាងសន្លប់លែងដឹង ខ្លួន ។
តាមការរៀបរាប់របស់នារីរងគ្រោះបាន ឲ្យដឹងថា ពេលនាងដួលសន្លប់ដោយសារ ការប្រតាយប្រតប់ជាមួយជនរងគ្រោះមិន ឈ្នះនោះ នៅពេលដឹងខ្លួនឡើងវិញស្រាប់ តែឃើញរូបនាងមានកាយអាក្រាត ហើយ មិនដឹងថា ជនកំហូចរូបនេះបានធ្វើសកម្ម ភាពអ្វីខ្លះមកលើរូបនាងនោះទេ ព្រោះនាង សន្លប់ទៅហើយ ។
រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្រាប់តែបុរសកំហូចបានទូរស័ព្ទទៅកាន់ រូបនាងទាមទារយកលុយ២០ម៉ឺុនរៀលជា ថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ នាង ទើបគ្រានោះនាងដឹងថា នៅពេល ដែលនាងសន្លប់នៅលើគ្រែ ជនកំហូចរូប នេះបានយកទូរស័ព្ទថតរូបអាក្រាតរបស់ នាងព្រមទាំងគំរាមឲ្យនាងផ្តល់ប្រាក់ចំនួន ២០ម៉ឺុនរៀលជាថ្នូរនឹងមិនបង្ហោះរូបភាព តាមហ្វេសប៊ុក ។ បន្ទាប់ពីទទួលភាព អាម៉ាសយ៉ាងដូច្នេះទើបរូបនាង និងស្វាមី ឈ្មោះ លី រូ៉ហ្សា អាយុ២០ឆ្នាំ ជាអ្នកបម្រើ ក្នុងក្លិបសុីធីបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប៉ុន្តែដោយ សមត្ថកិច្ចនៅទីនោះជាប់រវល់ខ្លាំងពេក ទើបនាងដឹកដៃស្វាមីទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញវិញ ។
បើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យ បណ្តឹងនេះភ្លាម លោកមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញបានចាត់ឲ្យកម្លាំង ជំនាញស្រាវជ្រាវតាមរយៈម្ចាស់គណនី ឈ្មោះ ដា រិទ្ធ បែកស្លុយ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទេាសតាមច្បាប់ ប៉ុន្តែជន សង្ស័យហាក់ដូចជាដឹងខ្លួនជាមុនបានលុប រូបអាសអាភាសរបស់នារីរងគ្រោះនៅក្នុង គណនីរបស់ខ្លួនមិនឲ្យសមត្ថកិច្ចចាប់ កំហុសបាន ។
ទោះជាមានការបិទបាំងយ៉ាងដូច្នេះក៏ដោយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជន សង្ស័យរូបនេះឲ្យខាងតែបាន ៕ ប្រាថ្នា