ភ្នំពេញ៖ ដោយសារតែជីវិភាពក្រីក្រ បានធ្វើឲ្យក្រុមគ្រួសារមួយបានសម្រេចិត្តចាក់ចេញពីស្រុកកំណើតរបស់ពួកគាត់នៅឯខេត្តព្រៃវែងទៅសុំទានគេនៅខេត្តកំពង់ឆ្នាំង តែមិនបាន ក៏សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ដោយសុំរថយន្តឈ្នូលគេជិះពីខេត្តកំពង់ឆ្នាំងមកភ្នំពេញហើយទើបបន្តដំណើរទៅខេត្តព្រៃវែងវិញ តែអកុសលគ្រាន់តែមកដល់ភ្នំពេញមិនទាន់ស្រួលផង ក៏នាំគ្នាអង្គុយហូបបាយស្រាប់តែគាំងបេះដូងស្លាប់ចោលប្រពន្ធ និងកូនតូច២នាក់ទៀត ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានជ្រាយចង្វា ផ្លូវព្រះសីុសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែរស្លាប់នោះឈ្មោះ ងួន ចយ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានប្តីនិងកូនតូច២នាក់ បាននាំគ្នាចាក់ចេញពីស្រុកកំណើតនៅឯខេត្តព្រៃវែងទៅសុំទានគេនៅខេត្តកំពង់ឆ្នាំងតែសុំមិនបានក៏សម្រេចចិត្តសុំរថយន្តឈ្នូលជិះពីខេត្តកំពង់ឆ្នាំងមកភ្នំពេញ ដើម្បីត្រលប់ទៅខេត្តព្រៃវែងវិញ ដោយសារតែជីវិភាពក្រីក្រពេកដើម្បីសុំទានប្រាក់គេបន្តិចបន្តួចសម្រាប់ក្រុមគ្រួសារ ពេលជិះមកដល់ចំណុចស្ពានជ្រាយចង្វា ក៏ចុះពីលើរថយន្តឈ្នូល ហើយនាំគ្នាហូបបាយ ភ្លាមនោះស្រាប់តែប្តីរបស់គាត់បានមានអាការៈមិនស្រួលដេកស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយប្រជាពលរដ្ឋបានទូរស័ព្ទទៅស្នើសុំរថយន្តដឹកសពរបស់វិទ្យុABC តែមិនព្រមដឹកនោះទេ ទើបសមត្ថកិច្ចស្នើទៅក្រសួងសុខាភិបាល ឲ្យជួយដឹកសពជនរងគ្រោះយកទៅស្រុកកំណើតវិញឋនៅឯខេត្តព្រៃវែងដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស ដារ៉ា