ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវប្រជាពលរដ្ឋបឹងកក់ ចូលរួមបដិភាគផលប៉ះពាល់នៅពេល​អាជ្ញាធរ​ចាប់ផ្តើម អភិវឌ្ឍន៍តំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការ អំពាវនាវដល់ប្រជាពល រដ្ឋរស់នៅជុំវិញតំបន់បឹងកក់ ត្រូវចូលរួមបដិភាគនូវផលប៉ះពាល់បន្តិចបន្តួច នៅពេលអាជ្ញាធរចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធចូលតំបន់នេះដើម្បី រៀបរយ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធស្របទៅតាមបទស្ថានបច្ចេកទេសបានត្រឹម ត្រូវប្លង់គោលរបស់សាលាក្រុង ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈ ថ្លែងនៅក្នុង វេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ស្តីពីគម្រោងអភិវឌ្ឍន៏តំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី០៧ កញ្ញានេះ នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ដោយមើលឃើញភាពស្មុគស្មាញអំពីការរស់នៅរបស់ប្រជាពលរដ្ឋនៅជំវិញតំបន់បឹងកក់ មិនមានច្រក ផ្លូវចេញចូលបានល្អ អាជ្ញាធរត្រូវរកដំណោះស្រាយដោយរៀបចំតំបន់នេះ ឲ្យទៅជាតមបន់អភិវឌ្ឍន៏ឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងតំបន់បឹងកក់ទៅនិងជាមួយតំបន់ដែលមានស្រាប់។ លោកអភិបាលបន្តថា តំបន់នេះបើទុកឲ្យនៅតែចេញចូលរបៀបដាច់ដោយដុំដូចសព្វថ្ងៃ វាមិនបានជួយផ្តល់ផលប្រយោជន៏ប្រជាពលរដ្ឋពិតប្រាកដទេ ទើបអាជ្ញាធរចង់ឲ្យមានការតភ្ជាប់ ព្រោះបច្ចុប្បន្នកន្លែងនេះ ទីតាំងនេះជាកន្លែងទ័លមួយ ដូច្នេះ បើចង់ធ្វើទៅបានល្អ ទាល់តែមានការចូលរួមពីបងប្អូននិងមានការលះបង់សម្បទានខ្លះ និងរួមពិភក្សាជាមួយគ្នា ទើបដោះស្រាយបញ្ហានេះបាន។ សាលារាជធានី ចង់ឲ្យបងប្ងូនរស់នៅ ជុំវិញតំបន់បឹងកក់នេះរៀបចំជាតំណាងគណកម្មាការរបស់ខ្លួនមួយមានសង្កាត់ ខណ្ឌដើម្បីរួមគ្នាពិភាក្សារៀបចំសហគមន៏នេះឲ្យល្អ រៀបចំផ្ទះសំបែង តាមប្លង់តាមបន្ទាត់ឲ្យត្រឹមត្រូវច្បាស់លាស់ អាជ្ញាធររាជធានីនឹងធានាជួយបងប្អូនឲ្យមានការរស់នៅបានល្អ។

សាលារាជធានីភ្នំពេញ និងធានាជួយបងប្អូនធានាទី១រៀបចំប្រព័ន្ធលូជូនសហគមន៍ទាំងស្រុង សាលាក្រុងជាអ្នករៀបចំទី២ធ្វើផ្លូវជូនសហគមន៏ធ្វើលូធ្វើផ្លូវទី៣តទឹកបំពង់មេចូលក្នុងសហគមន៏ចាំបងប្អូនបំបែកទៅតាមផ្ទះរៀងៗខ្លួនទី៤តបណ្តាញអគ្គិសនីឲ្យ បានត្រឹមត្រូវចូលមកក្នុងតំបន់អភិវឌ្ឍន៏នេះ ដើម្បីការប្រើប្រាស់ធានាសុវត្ថិភាព។

លោក ចាន់ ពុទ្ធិសក្ត័ និងអ្នកស្រី ឌីសត្យា តំណាងប្រជាពលរដ្ឋរស់នៅភូមិ១និងភូមិ៦នៅតំបន់បឹងកក់បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៏តំបន់បឹងកក់ ដែលអជ្ញាធររៀបចំបើកផ្លូវឲ្យមានប្រព័ន្ធរវាងបណ្តា ផ្លូវក្នុងសហគមន៏តភ្ជាប់ទៅនិងប្រព័ន្ធដ៏ទៃទៀតនៅជុំវិញរាជធានីភ្នំពេញ។ ពួកគាត់បន្តថា ដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍនធ្វើផ្លូវជុំវិញនៅតំបន់អភិវឌ្ឃន៏បឹងកក់នេះ ប្រជាពលរដ្ឋក៏បាន សុំណូមពរឲ្យអាជ្ញាធរ ជួយពន្លឿនការបញ្ហាទឹក ភ្លើង ផ្លូវ និងដាក់លូឲ្យបានឆាប់ផងដែរ ព្រោះនៅពេលមានភ្លៀង ពួកគាត់តែងតែប្រឈមទៅនឹងការលិចលង់ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា៖ តំបន់អភិវឌ្ឍន៏បឹងកក់នេះ ប្រមុខរដ្ឋាភិបាលបានសម្បទានដីចំនួន១២,៤៤ហិកតា ប្រគល់ឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដើម្បី អភិវឌ្ឍន៏នៅនិងកន្លែង និងបញ្ចប់ជំលោះដីធ្លីជូនបង ប្អូនទៅតាមគោលរបស់រដ្ឋ ៕ សំរិត

 

 

image5 image9 image8 image7 image6 image4 image3 image2 image1 image10


ចែករំលែក៖