ខេត្តកំពង់ចាម ៖ គ្រាប់បែកកែច្នៃផលិត ដោយជនមិនស្គាល់អត្តសញ្ញាណបានផ្ទុះ នៅមាត់ទ្វារផ្ទះគ្រួសារមួយដែលគេសង្ស័យ ចេះអំពើធ្មប់ តែសំណាងល្អពំុមានគ្រោះ ថ្នាក់ដល់នរណាម្នាក់ឡើយ។
ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិដូនដី ឃំុជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ ខៀវ ផាន់ ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធ ឈ្មោះ សូ ផុន អាយុ៦០ឆ្នាំ ពំុមានរងរបួស ឡើយ។ ប្រភពបានបន្តថា គ្រាប់បែកនេះ បានផ្ទុះនៅខាងក្រៅផ្ទះត្រង់ទ្វារដែលនៅផ្នែកខាងក្រោមផ្ទះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ចុះស្រាវជ្រាវរកឃើញសម្បកគ្រាប់ធុន អាកា៤៧ ចំនួន៤គ្រាប់ និងកម្ទេចក្បាល គ្រាប់មួយចំនួន ្រពមទាំងដែកកេះហ្គាស ចំនួន១។
តាមការរកឃើញវត្ថុតាងខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យមិន ស្គាល់អត្តសញ្ញាណ បានកែច្នៃយកគ្រាប់ កាំភ្លើងអាកា៤៧ ចំនួន៤គ្រាប់ចងផ្អោប គ្នាជាមួយដែកកេះហ្គាស ហើយបោះចូល មាត់ទ្វារខាងក្រោមផ្ទះធ្វើឲ្យផ្ទុះ គ្រាន់តែជា ការព្រមានម្ចាស់ផ្ទះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើត្រូវ គេសង្ស័យថាចេះអំពើធ្មប់ ហើយតែងតែធ្វើ ឲ្យប្រជាជនឈឺ។
ទោះបីយ៉ាងណាគេឃើញសមត្ថកិច្ច កំពុងដុតដៃដុតជើងចុះស្រាវជ្រាវករណីនេះយ៉ាងសកម្ម ៕ ហេង នរិន្ទ្រ