ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុរគ្គលិកនៃក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគបាលជាតិ លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ជាគណ:អធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីជាន់ខ្ពស់នគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលមហោស្រពអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដោយមានការចូលរួមពីមន្ត្រីនគបាលគ្រប់ជាន់ថ្នាក់ក្នុងខេត្តរតនគិរី ប្រមាណជាង៣០០នាក់។
ការបំពាក់ឋានន្តរសក្តិមន្ត្រីជាន់ខ្ពស់នគបាលជាតិ មានចំនួន៦០នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រី៥នាក់ វរ:សេនីយ៍ឯក០១នាក់ វរ:សេនីយ៍ទោ១៣នាក់ វរ:សេនីយ៍ត្រី៣៥នាក់ អនុសេនីយ៍ឯក១នាក់ និងអនុសេនីយ៍ទោ០៥នាក់ ។
ប្រកាសទួនាទីចំនួន២៦នាក់ ស្នងការរងចំនួន០២នាក់នាយការិយាល័យ០៣នាក់នាយរងការិយាល័យ១១នាក់អធិការ០១នាក់ និងអធិការរងចំនួន០៩នាក់ ។
លោកឧត្តមសេនីយ៍ត្រី ផែនឌីណា ដែលបំពាក់ឋានន្តរសក្តិ ថ្មីបានឡើងប្តេជ្ញាចិត្តថា នឹងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធនុញ្ញ និងរាជរដ្ឋាភិបាល គោរព និងអនុវត្តន៍តាមគោលការណ៍គោលនយោបាយរបស់រាជរដ្ខាភិបាល ដែលមានសម្តេចអគ្គសេនាបតីតេជោហ៊ុន សែនជាប្រមុខនឹងរក្សាការពារឲ្យបានចំពោះបូរណភាពទឹកដីឲ្យបានគង់វង្ស ដោយមិនឲ្យមានការរំលោភបំពានពីសំណាក់បរទេសនោះឡើយ ។ អនុវត្តន៍ឲ្យបានមឺុងម៉ាត់ចំពោះច្បាប់អនុក្រិត្យប្រកាសសេចក្តីសម្រេចបទបញ្ជារបស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគបាលជាតិ ។
លោកឧត្តមសេនីយ៍ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកបានមានប្រសាសផ្តាំផ្ញើដល់មន្ត្រី ដែលបានទទួលភារកិច្ចថ្មីនឹងដំឡើងឋានន្តរសក្តិ ត្រូវចេះថែរក្សាតួនាទីរបស់ខ្លួន ដែលក្រសួងមហាផ្ទៃប្រគល់ជូនហើយបន្តសកម្មភាពបំរើជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋឲ្យបានម៉ឹងម៉ាត់និងតម្លាភាព ៕ វុទ្ធឦសាន