ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាស និងសំរឹទ្ធិនៅប្រទេសវៀតណាម

ចែករំលែក៖

 

វៀតណាម៖ ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជាបានឈ្នះមេដាយមាស១គ្រឿងនិង មេដាយសំរឹទ្ធិ១គ្រឿងនៅប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ The 25th Ho Chi Minh City Lamoure Culture Palace Paranaque International Championship ។ នេះបើយោងតាមន្ត្រីដឹកនាំអត្តពលិករបស់សហព័ន្ធកីឡាប៉េតង់កម្ពុជាបានឲ្យដឹង កាលពី រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្តពលិកមកពីបណ្ដាប្រទេស ចំនួន៥ ដូចជាប្រទេសឡាវ ថៃ ម៉ាឡេស៊ី កម្ពុជា និង ម្ចាស់ផ្ទះវៀតណាម។ កម្ពុជា បានឈ្នះមេដាយមាសលើវិញ្ញាសាវាយ យកពិន្ទុនារីអាយុ១៨-២៣ឆ្នាំ ចំណែកឯមេដាយសំរឹទ្ធិបានឈ្នះលើវិញ្ញាសាវាយជាក្រុមនារីដូចគ្នា។នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កីឡាប៉េតង់កម្ពុជាបន្ទាប់ពីទទួលបានមេដាយចំនួន១៦ គ្រឿងក្នុងការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍លើកទី៣ នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ខណៈ ដែលសហព័ន្ធកីឡាប៉េតង់ក៏កំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាមនាចុងខែកញ្ញានិងព្រឹត្តិការណ៍កីឡាជាតិលើកដំបូងដែលជាទិសដៅសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣៕ សារីម

14203194_1160345527354895_2904280139188672473_n 14225585_1160345590688222_5986754230218825984_n


ចែករំលែក៖