ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ត្រូវកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសំណង់អនាធិបតេយ្យក្បែរទីលានចាក់ សំរាម ក្រុម៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។

នៅក្នុងប្រតិបតិ្តការចុះបង្រ្កាបទីតាំង លក់ចែកចាយគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមាន ជ័យ និងនាយរងប៉ុសិ៍្តរដ្ឋបាលស្ទឹងមាន ជ័យ លោកអនុសេនីយ៍ទោ ឯម ភារី។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ អំ ណាគ្រី ហៅគ្រី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ និងទី២-ឈ្មោះ ធឹម យឿន ហៅលាក់ ស្រី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរស៊ីឈ្នួល បោកសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់តូច សំបកថង់ ប្លាស្ទិកមួយចំនួន ដែកកេះចំនួន៤ ទូរស័ព្ទ ដៃចាស់១គ្រឿង លុយខ្មែរចំនួន៣០.០០០ រៀល និងកាបូបស្ពាយ១ផងដែរ។

បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយឡែកនៅរសៀលថ្ងៃដដែលវេលាម៉ោង៤និង១០នាទី កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យដឹកនាំដោយលោកវរសេនីយ៍ឯក ឃឹង សារ៉ាក់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជរាជធានីភ្នំពេញបានឆែកឆេរផ្ទះជួលលេខ១២៤ ផ្លូវលំ ក្រុម៣ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ ក្រោយពីការឆែកឆេរអាសយដ្ឋានខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យម្នាក់ជាម្ចាស់បន្ទប់ជួលឈ្មោះ រ៉ា ចាន់ណា ភេទស្រី អាយុ២៩ឆ្នាំ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន។

ក្នុងនោះសមត្ថកិច្ចបានរកឃើញនិង ដកហូតបានថ្នាំញៀនក្រាមពណ៌សថ្លា១ កញ្ចប់តូចទម្ងន់១ជីនិង ជញ្ជីងថ្លឹង១គ្រឿង។ ក្រោយធ្វើការឆែកឆេររួចជនសង្ស័យរួម នឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់មន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ៕ តាឡឹម

IMG_8696 IMG_8695


ចែករំលែក៖