ខេត្តព្រះវិហារ៖ រថយន្តស៊ីទែនដឹកសាំង មួយគ្រឿងជារបស់ក្រុមហ៊ុន LXR បាន រ៉េចង្កូតធ្លាក់ផ្លូវ ខណៈដែលអ្នកបើកបរ រថយន្តកំពុងបើកបរ ហើយងោកមួយភាំង បណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ បំបែក ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះហារ។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា រថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខ ក-0775 ភ-ព3 មានម្ចាស់ឈ្មោះ ម៉េង លាង បានដឹកសាំងចេញពីច្រកអានសេះឆ្ពោះ ទៅកាន់ខេត្តព្រះវិហារ ដោយអ្នកបើកបរ ងងុយដេកមួយភាំងក៏រេចង្កួតជ្រុលធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារកង់ធ្លាយសាំងចេញ ក្រៅតែសំណាងល្អគ្មានអ្នករងគ្រោះថ្នាក់ ធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់ រថយន្តដឹកសាំងនេះបានហៅរថយន្តស្ទូច មួយគ្រឿងទៀត យករថយន្តនោះទៅផ្ទេរ សាំងចេញ៕