ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់អាវុធតាមប្លន់អ្នករកស៊ីផ្ទេរប្រាក់ដល់មុខផ្ទះ

ចែករំលែក៖

ខេត្តក្រចេះ៖ អ្នករកស៊ីផ្ទេរប្រាក់នៅផ្សារក្រចេះម្នាក់ ត្រូវបានក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង តាមពីក្រោយរថយន្ត ហើយបានធ្វើសកម្មភាពប្លន់ ខណៈជនរងគ្រោះបានចុះពីឡាន បម្រុងដើរចូលផ្ទះ កាលពីព្រលប់ ថ្ងៃទី៦ ខែកញ្ញា នៅមុខផ្ទះជនរងគ្រោះ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ព្រមទាំងវាយក្បាលរបួសធ្ងន់ធ្ងរទៀតផង ។

នគរបាលក្រុងក្រចេះz បានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់នេះ ឈ្មោះអ៊ូ ដាណេ អាយុ៣៤ឆ្នាំ មុខរបរជាអ្នករកស៊ីផ្ទេរប្រាក់ នៅផ្សារក្រចេះ បានរងរបួសក្បាលធ្ងន់ធ្ងរ ដោយត្រូវជនមិនស្គាល់មុខស្ទាក់ភ្ជង់ និងវាយក្បាលពេលជនរងគ្រោះ និងបានយកកាបូបពីជនរងគ្រោះ រួចជិះម៉ូតូគិចខ្លួនបាត់ ។

នគរបាលបន្តថា ជនសង្ស័យមាន២នាក់ជិះម៉ូតូហុងដាឌ្រីម១គ្រឿងប្រដាប់ដោយអាវុធខ្លី១ដើមបានជិះម៉ូតូតាមពីក្រោយរថយន្តរបស់ជនរងគ្រោះដែលជិះ២នាក់ប្តីប្រពន្ឋត្រឡប់មកពីផ្សារពេលនៅមុខផ្ទះបម្រុងចូលផ្ទះជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធខ្លីបានស្ទុះចុះលើម៉ូតូភ្ជង់គំរាមកុំឲ្យស្រែក និងបានវាយជនរងគ្រោះនឹងស្នាប់កាំភ្លើងចំក្បាលរួចកញ្ឆក់យកការបូបសម្ភារៈជិះគេចខ្លួនបាត់ ។

យ៉ាងណាក៏ដោយ ករណីប្លន់ប្រដាប់អាវុធនេះក្រុមជនល្មើស មិនបានផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើល ឬគ្រោះថ្នាក់នោះទេ ចំណែកសម្ភារៈជនរងគ្រោះ ក៏មិនបានបាត់បង់អ្វីធ្ងន់ធ្ងរដែរ ដោយនៅក្នុងកាបូបដែលក្រុមចោរឆក់យកនៅ រួមមានទូរស័ព្ទ និងម៉ាស៊ីនសម្រាប់ផ្ទេរប្រាក់តែប៉ុណ្ណោះ ។

លោកវរសេនីយ៍ឯក កង សុវណ្ណី អនុប្រធានការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងថាក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ នឹងបានសាកសួរជនរងគ្រោះ ក៏ដូចជាសាក្សីនៅកន្លែងកើតហេតុ ហើយរហូតមកដល់ពេលនេះ កម្លាងជំនាញបានកំណត់មុខសញ្ញាក្រុមជនសង្ស័យត្រួសៗហើយដែរ ៕ កោះទ្រុង

 

 

IMG_4117 IMG_4116 IMG_4115 IMG_4118


ចែករំលែក៖