ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោថ្កោលទោសចំពោះឧក្រិដ្ឋកម្មបំផ្ទុះគ្រាប់បែកនៅផ្សាររាត្រីមួយកន្លែងក្នុងទីក្រុងដារ៉ាវ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្ដែងនូវ ក្ដីរន្ធត់ក្រៀមក្រំយ៉ាងខ្លាំង និងថ្កោល ទោសចំពោះសកម្មភាពឧក្រិដ្ឋកម្មបំផ្ទុះ គ្រាប់បែកនៅផ្សាររាត្រីមួយកន្លែងក្នុង ទីក្រុងដារ៉ាវ ប្រទេសហ្វុីលីពីន កាលពីវេលាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដោយបាន សម្លាប់ប្រជាជនយ៉ាងហោចណាស់១៤ នាក់ និងជាង៦០នាក់ផ្សេងទៀតរងរបួស។

យោងតាមសាររំលែកទុក្ខរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រីផ្ញើជូនលោកប្រធានា ធិបតីនៃសាធារណរដ្ឋហ្វុីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ឲ្យដឹងថា“ជាមួយនឹងការចូលរួមថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាព ឧក្រិដ្ឋកម្មដ៏យង់ឃ្នងនេះតាងនាមឲ្យរាជ រដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះឯកឧត្ដម និង តាមរយៈឯកឧត្ដមជូនចំពោះរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋហ្វុីលីពីនក៏ដូច ជាក្រុមគ្រួសាររបស់ជនរងគ្រោះចំពោះការ បាត់បង់ក្នុងហេតុការណ៍បំផ្ទុះដ៏រន្ធត់នេះ”។

ស្របពេលជាមួយគ្នានេះដែរលោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការសោកសៅជាអនេក ដោយ បានទទួលដំណឹងពីឧបទ្ទវហេតុបំផ្ទុះគ្រាប់ បែកនៅផ្សាររាត្រីក្នុងទីក្រុងដារ៉ាវ និងបាន ថ្កោលទោសយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្ម និងភេរវកម្មដ៏យង់ឃ្នងប្រភេទនេះ៕ ហេង នរិន្ទ្រ

 

 


ចែករំលែក៖