ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់​ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញ ដោយឃាត់ខ្លួនយុវជន២នាក់ កំពុងតែធ្វើសកម្មភាពទិញថ្នាំញៀននៅម្តុំក្តាន់២ប្លុកបឹងកក់ និងដកហូតវត្ថុតាងបានជាក់ស្តែងផងដែរ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នៅចំណុចមុខក្តាន់ពីរភូមិ០៣ផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់ខាងលើនេះទី១ឈ្មោះចាន់ សុវណ្ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជួសជុលទូរស័ព្ទស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទឹកថ្លាខណ្ឌសែនសុខទី២ឈ្មោះអ៊ឹម ជំនិត ភេទប្រុសអាយុ២១ឆ្នាំមុខរបរដូចគ្នាស្នាក់នៅជាមួយគ្នា។ត្រូវឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀននិងដកហូតម៉ាទឹកកក០១ញ្ចប់តូចនិងម៉ូតូ០១គ្រឿងម៉ាកវ៉េវពណ៌សមួយគ្រឿងនិងទូរស័ព្ទ០៦គ្រឿង។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងកំលាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញចុះជួយខណ្ឌដូនពេញបានទទួលព័ត៌មានសម្ងាត់ថាមានក្រុមជនសង្ស័យ២នាក់បានមកទិញថ្នាំញៀននៅម្តំុក្តាន់ពីរដើម្បីយកទៅប្រើប្រាស់នោះទើបកម្លាំងចុះទៅដល់ឃើញជាក់ស្តែងកំពុងជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងក៏ហៅសួរនាំនិងឆែកឆេឃើញលាក់ទុកថ្នាំញៀនមួយកញ្ចប់ដើម្បីយកទៅប្រើប្រាស់បន្តទៀត ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំខ្លួនមកសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីរកអ្នកលក់គ្រឿងញៀនឲ្យដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនផងដែរ ៕ស ដារ៉ា

 

img_1893


ចែករំលែក៖