ព័ត៌មានទាន់ហេតុការណ៍៖

មុនអញ្ជើញចេញដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញចូលរួមជាអធិបតីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១

ចែករំលែក៖

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា  មុនអញ្ជើញចេញដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ នៅសណ្ឋាគារ Wanda Vista ក្នុងទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងនោះគឺមានមន្រ្តីសំខាន់ៗរបស់ប្រទេសចិនចូលរួមផងដែរដូចជា លោក Peng Quing Hua លេខាធិការគណៈកម្មាធិការបក្ស CPC តំបន់ស្វ័យ័តក្វាងស៊ី លោក Ning Jizhe អនុប្រធាន និង លោក Cao Wenlian ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិប្រទេសចិន ព្រមទាំងតំណាងក្រុមហ៊ុនឯកជនចិនជាច្រើនរយនាក់ និងមន្រ្តីមកពីក្រសួងសំខាន់ៗមួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពាណិជ្ជករមកពីសភាពាណិជ្ជកម្មកម្ពុជាក៏បានចូលរួមផងដែរ។

សម្តេចតេជោ មិនត្រឹមតែមេដឹកនាំល្អរបស់កម្ពុជាទេ សម្តេចជាវិរៈជនជាទីគោរពស្រឡាញ់របស់រដ្ឋាភិបាល និងប្រជាជនចិនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែខិតខំយកចិត្តទុកដាក់ពង្រឹងនិងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការជាមួយមិត្តចិន ដើម្បីជំរុញការការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន។ ខេត្តក្វាងស៊ីបានប្តេជ្ញាពង្រឹងនូវចំណងមិត្តភាព និងពង្រីកនូវវិលាលភាពវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាអោយកាន់តែធំទូលាយ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍កម្ពុជាជាបងប្អូនអោយកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ៕

1 4 3 2 5


ចែករំលែក៖