ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវចាប់ខ្លូននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយគ្រឿងញៀនជាង១គីឡូក្រាម ខណៈត្រៀមឆ្លងទៅកាន់ម៉ាកាវ ប្រទេសចិន ។
មន្រ្តីគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កម្លាំងគយដែលប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនបុរសជនជាតិម៉េឡេស៊ីម្នាក់ ដោយធ្វើការរឹបអូសថ្នាំញៀនជាង១គីឡូក្រាម។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនរូបនេះ មានបំណងនាំគ្រឿងញៀនទៅកាន់ម៉ាកាវ ប្រទេសចិន។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានលាក់់ដោយចងភ្ជាប់និងភ្លៅ ៕