ភ្នំពេញ ៖ បុរសជាកម្មករសំណង់ក្រុមហ៊ុនបុរីជីបម៉ុងលែនបានស្លាប់ កាលពីវេលាម៉ោង២និង ១៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ខណៈជនរងគ្រោះកំពុងបំពេញការងារផ្នែកជ្រី ឲ្យសំណង់បុរីក្រុមហ៊ុនបុរីជីបម៉ុងលែន ឋិតនៅតាមបណ្តោយផ្លួវឧកញ៉ាម៉ុងប្ញទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សាក្សីជាកម្មករបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណិត ណាក់ អាយុ២៨ឆ្នាំ មុខរបរជាង ជំនាញចាប់ជ្រី ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុនបុរីជីបម៉ុងលែន ឋិតនៅកន្លែងហេតុខាងលើ និង មានស្រុកកំណើតភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជ ខេត្តព្រៃវែង ។
លោក យ៉េប រុំ អាយុ៣៣ឆ្នាំ ជាកម្មករ ស្នាក់នៅជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេល កើតហេតុជនរងគ្រោះ ណិត ណាក់ បានកាន់ម៉ូទ័របុកបេតុងសីម៉ងតិ៍ដែលចាក់ហៀរចេញមក ក្រៅខុសបច្ចេកទេស គោលបំណងកែសម្រួលក៏ដូចជាងាយស្រួលក្នុងការចាប់ជ្រីឲ្យស្អាត ប្រកបដោយសោភណភាព នៅផ្នែកខាងមុខរ៉ង់ដា ជាន់ទី១ ប៉ុន្តែក៏ឃើញជនរងគ្រោះបានដួល លើម៉ូទ័រសន្លប់ស្តូកស្តឹងបាត់ស្មារតី ។ ភ្លាមៗនោះ កម្មករឈ្មោះ គៀន សុធី ក៏បានរត់ទៅដក ឌុយភ្លើង ដោយឡែកក្រុមការងារក៏នាំគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែ ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។
ករណីនេះ សមត្ថកិច្ច អាជ្ញាធរ រួមទាំងខាងជំនាញកោសល្យវិច័យបានចុះមកទីតាំងកើតហេតុ ធ្វើការពិនិត្យដោយដឹងថា ជនរងគ្រោះបានស្លាប់ដោយសារខ្សែភ្លើងឆក់ ។
គួររំលឹកថា ទីតាំងសំណង់ក្រុមហ៊ុនបុរីជីបម៉ុងលែនបានឆក់យកជីវិតមនុស្សជាកម្មករជាបន្ត បន្ទាប់ ដែលគេសង្ស័យថា បុរីមួយនេះខ្វះភាពទទួលខុសត្រូវចំពោះការគ្រប់គ្រង បច្ចេកទេស ស្តង់ដារ ឬមិនបានហ៊ុមព័ទ្ធការដ្ឋានណាមួយឲ្យស្របទៅតាមលិខិតអនុញ្ញាតពីសាលារាជធានី ភ្នំពេញ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
មន្រ្តីជំនាញលើកឡើងថា ប្រសិនបើខាងក្រុមហ៊ុនបុរីជីបម៉ុងលែន មិនបានបំពេញកាតព្វកិច្ច អនុវត្តតានលិខិតបើកការដ្ឋានឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារទេ បញ្ហាគ្រោះនឹងកើត មានកម្មករ បុគ្គលិក ក៏ដូចជាអ្នកគ្រប់គ្រងបច្ចេកទេស វិស្វករ នេះមិនទាន់គិតដល់បញ្ហាការ កេងចំណេញបច្ចេកទេសណាមួយទៅលើការសាងសង់ផងនោះ ។ ដូច្នេះ ដើម្បីសុវត្ថិភាពកម្ម ករ បុគ្គលិក ក្រុមបច្ចេកទេស វិស្វករ ក៏ដូចជាគុណភាពសំណង់គួរតែជំនាញរបស់សាលារាជ ធានីភ្នំពេញ ខាងមន្ទីរ-ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវមានវិធានការត្រួត ពិនិត្យឲ្យបានដិតដល់ ចៀសវាងភាពចន្លោះប្រហោងកើតមានបណ្តាលឲ្យមានមនុស្សស្លាប់ ជាបន្តបន្ទាប់នេះ ។
ពាក់ព័ន្ធករណីនេះ នគរវត្តៀមិនអាចទាក់ទងបានទេពីខាងជំនាញ ក៏ដូចជាតំណាងក្រុមហ៊ុន បុរីជីបម៉ុងលែន ដើម្បីសុំការបំភ្លឺ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្មានលេខ ទូរស័ព្ទ ៕ តុង សីហា