ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត បញ្ជាក់ម្តងទៀតអំពីរឿងក្តីនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែល មានរឿងក្តីក្តាំនៅសហរដ្ឋអាមេរិកត្រូវ បានវិទ្យុបរទេសជាភាសាខ្មែរផ្សាយ បំផ្លើសការពិត។ យោងតាមអត្ថបទ កាសែត Khmer Times លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនជាថ្មីម្តងទៀតអំពីសំណុំរឿងនេះដោយលោកបាន សរសេរថា៖

សួស្តីមិត្តទាំងអស់គ្នា! ព័ត៌មានបន្ថែមទាក់ទងនឹងករណីបណ្តឹងរដ្ឋប្បវេណីនៅ តុលាការរដ្ឋកាលីហ្វ័រនីញ៉ាប្រឆាំងនឹងខ្ញុំ សូម មិត្តទាំងអស់គ្នាអាននូវអត្ថបទមួយដែលសរសេរដោយលោក Alan Parkhouse នៅ ក្នុងសារព័ត៌មាន Khmer Times ដែលបាន សម្ភាសន៍ជាមួយលោកមេធាវី Christopher Beres ស្តីពីការសម្រេចរបស់ចៅក្រមនៅ ទីនោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះដែលមានចំណងជើងថា“បរាជ័យលើការស្នើសុំធ្វើការសាកសួរផ្ទាល់មាត់លោក ហ៊ុន ម៉ាណែត” ។ ខ្ញុំសូមដកស្រង់នូវខ្លឹមសារខ្លះៗដូចខាងក្រោម៖

ករណីបណ្តឹងរដ្ឋប្បវេណីនៅតុលាការ រដ្ឋកាលីហ្វ័រនីញ៉ាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងសម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុនមេធាវីរបស់ដើម បណ្តឹងបានបរាជ័យក្នុងការស្នើសុំសាកសួរផ្ទាល់មាត់លោកហ៊ុន ម៉ាណែត ក្រោយ ពេលដែលចៅក្រមបានសម្រេចច្រានចោលការស្នើសុំនោះ ។

លោក Christopher Beres មេធាវីអាមេ រិកម្នាក់របស់លោក ហ៊ុន ម៉ាណែត បានឲ្យ ដឹងថា «កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តុលាការអាមេរិកបានបដិសេធសំណើរបស់ដើមបណ្តឹងក្នុងការសាកសួរផ្ទាល់មាត់លើលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត» ។

លោកបាននិយាយថា «ចៅក្រមប្រហែល ជាមានហេតុផលច្រើនក្នុងការសម្រេចមិនឱ្យធ្វើការសាកសួរផ្ទាល់មាត់លើលោក ហ៊ុន ម៉ាណែត ។ កត្តាមួយគឺថាមេធាវីរបស់ដើម បណ្តឹងបានបង្ហាញថាលោកចង់ចោទសួរទៅលោក ហ៊ុន ម៉ាណែត លើបញ្ហាជាច្រើន ដែលមិនពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹង បណ្តឹងដែលបានដាក់ទៅតុលាការ ហើយក្នុងនោះក៏មានសំណួរមួយចំនួនអាចនឹងពាក់ព័ន្ធព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល កម្ពុជាផងដែរ ។

ចៅក្រមប្រហែលចង់ផ្ញើសារទៅមេធាវីរបស់ដើមបណ្តឹងថា គួតែផ្តោតសំខាន់ទៅ លើតែបញ្ហាដែលពាក់ព័ន្ធនឹងបណ្តឹងនៅ តុលាការនេះបានហើយ។ ចៅក្រមប្រហែល ជាចង់ផ្តល់សញ្ញាថា តុលាការនឹងមិនអនុញ្ញាតឱ្យដើមបណ្តឹងនិងមេធាវីប្រើប្រាស់ប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកដើម្បី វាយប្រហាររដ្ឋាភិបាលកម្ពុជានោះឡើយ ហើយបើតាមគំនិតរបស់ខ្ញុំ នេះគឺជាហេតុ ផលតែមួយគត់ដែលនៅពីក្រោយពាក្យ បណ្តឹងនេះ» ។

ខណៈដែលចៅក្រមនៅក្នុងសំណុំរឿងនេះបានបដិសេធសំណើសុំសាកសួរផ្ទាល់មាត់លើលោកហ៊ុន ម៉ាណែត ចៅក្រមបានយល់ព្រមតាមសំណើរបស់មេធាវី លោក ហ៊ុន ម៉ាណែត ដើម្បីសាកសួរផ្ទាល់មាត់លើ លោក Paul Hayes ដែលជាភ្នាក់ងារបញ្ជូន សារអាមេរិក ។

លោក Beres បាននិយាយថា «ចៅក្រម យល់ព្រមទទួលយកសំណើរបស់លោក ហ៊ុន ម៉ាណែត ដើម្បីសាកសួរផ្ទាល់មាត់លើ លោក Paul Hayes ដែលជាសាក្សីតែម្នាក់គត់ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត។ ការសម្រេចបែបនេះគឺជាការត្រឹមត្រូវពីព្រោះថា ភ្នាក់ងារបញ្ជូនសារនេះហើយដែលបាន អះអាងថាគាត់ត្រូវបានវាយប្រហារពីក្រោយ ខ្នងដោយបុរសម្នាក់ពាក់សម្លៀកបំពាក់ ពណ៌ខ្មៅ ហើយលោក Hayes បានសន្មត ថាការវាយប្រហារនោះធ្វើឡើងដោយអង្គ រក្សរបស់ លោកហ៊ុន ម៉ាណែត ៕ ហេង សូរិយា

 

dd

 

 


ចែករំលែក៖