ព័ត៌មានទាន់ហេតុការណ៍៖

ពិរុទ្ធជនម្នាក់ស្លាប់ក្នុងមន្ទីរពេទ្យសង្ស័យថ្នាំញៀនធ្វើទុក្ខ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិរុទ្ធជនម្នាក់ត្រូវបានអនុរក្សពន្ធនាគារ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលមានសុខភាពមិនស្រួល ក៏ស្លាប់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ពិរុទ្ធជនដែលស្លាប់មានឈ្មោះ នាង សួរវិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងខេត្ដស្វាយរៀង ។

ប្រភពបន្តថា ជនខាងលើនេះ ជាប់ពន្ធនាគារពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន មានលេខសម្គាល់ ខ្លួនលេខ ៥៦០០២៩៦៧ ចាប់ខ្លួនកាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៦ ខណៈឃុំខ្លួនកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ។ លុះនៅថ្ងៃកើតហេតុ ដោយពិរុទ្ធជនមានស្ថានភាពមិនស្រួល ជំងឺរើឡើងវិញ ក្រុមអនុរក្សពន្ធនាគារ ក៏បានប្រញាប់ប្រញាលដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេតស្វាយរៀង ។ ក្រោយពីនិត្យពិរុទ្ធជនរួចមក លោកវេជ្ជបណ្ឌិតថោង អ៊ុំសុធា បានឲ្យដឹងថា ពិរុទ្ធជនស្លាប់ដោយសារជំងឺផ្លូវដង្ហើម អាការធ្ងន់ទៅហើយ(ហើមសួត) មិនអាចសង្គ្រោះបាននោះទេ ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចក្រុមការងារជំនាញបានប្រគល់ទៅឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន

 

ohot-2 ohot-1 ohot ohot-3


ចែករំលែក៖