ព័ត៌មានទាន់ហេតុការណ៍៖

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​សំណុំ​រឿង​ស្ត្រី​បឹងកក់​៤នាក់​នៅ​ថ្ងៃទី​១៩​ ខែ​កញ្ញា

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងស្ត្រីបឹងកក់៤នាក់ ក្រោមការចោទប្រកាន់ពីបទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។

កាលវិភាគបិទផ្សាយនៅអគារតុលាការជាន់ទី១ បង្ហាញថា ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។

ពួកគេ ជាប់ចោទពីបទ ” ប្រមាថអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស និង បទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ( ដោយបុគ្គលច្រើនរូបក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និង អ្នកសមគំនិត ) ។ ក្នុងសំណុំរឿងនេះ គឺសាលារាជធានីភ្នំពេញ ជាដើមបណ្ដឹងរដ្ឋប្បវេណី ។

សវនាការនេះ ដឹកនាំដោយលោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និង កញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ ៕ ចេស្តា

img_5103


ចែករំលែក៖