ព័ត៌មានទាន់ហេតុការណ៍៖

ទីភ្នាក់ងារ Peace Corps នឹងរៀបចំពិធីស្បថចូលបំពេញការងារសំរាប់អ្នកស្ម័គ្រចិត្តថ្មី

ចែករំលែក៖

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន ៦៩ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជានៅក្នុងពិធីពិសេសមួយនៅសណ្ឋាគារHimawariក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រទី១៦ ខែកញ្ញាវេលាម៉ោង ៨:៣០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១០ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់នៃទីភ្នាក់ងារ Peace Corps ដែលរួមមានជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ឈ្មោះកឹមថាច់ នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្រោយពិធីស្បថ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាពនិងមិត្តភាពក្នុងពិភពលោក ។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុសស្រីនៅក្នុងប្រទេសដែលមានការពាក់ព័ន្ធនិងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ។

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះគួរចុះឈ្មោះត្រឹមម៉ោង ៤ រសៀលថ្ងៃព្រហស្បតិ៍ទី ១៥ ខែកញ្ញាដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកតាមអ៊ីម៉េលChrea@state.govឬហៅទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨ ៕


ចែករំលែក៖