ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌបានដឹកនាំក្រុមការងារ ចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែមានប្រវែង បណ្តោយ1304ម៉ែត្រ ទទឹង6ម៉ែត្រ ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាគម្រោងមូលនិធិខណ្ឌ ឆ្នាំ២០១៦ និងជួបសំណេះសំណាលជាមួយបរជាពលរដ្ឋ ។
ក្នុងដំណើរចុះពិនិត្យសមិទ្ធិផលថ្មីនិងប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដើម្បីបង្កើនភាពស្និទ្ធស្នាលនេះដែរលោកអភិបាលខណ្ឌបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅអមសង្ខាងផ្លូវ ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារស្ថាបនា និងណែនាំអោយប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីតាមដានក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរពីពីសុខភាពជាចម្បង គីហូមស្អាត ផឹកស្អាត រស់នៅស្អាត និយាយរួមរស់នៅត្រូវមានអនាម័យល្អ ព្រោះរដូវនេះជារដូវវស្សាជាពិសេសត្រូវសម្អាតពាងទឹក ដើម្បីការពារកុំអោយមានមូសខ្លាបង្កាកុំអោយកើតជំងឺគ្រុនឈាម ៕ សណ្តោស