ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ស្រាល៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូរវាងម៉ូតូបុកនឹងម៉ូតូ សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយអ្នករបួសធ្ងន់ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារអូបែកក្អម ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបើកម៉ូតូ១គ្រឿង ម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CS 1837 បើកតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ កែងផ្លូវ២៧១ ជិតស្តុបណូគារ បានបត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្ន ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CU 9230 បើកដោយយុវជនពីរនាក់តាមផ្លូវ២៧១ទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកនឹងម៉ូតូឃ្លីកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូហុងដា ឌ្រីម របួសធ្ងន់ទាំងពីរនាក់ ចំណែកភាគីខាងម៉ូតូឃ្លីក រងរបួសស្រាលទាំងបីនាក់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវរថយន្តគ្លីនិចឯកជនហុងហាក់មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយជាក្រោយ៕ តុង សីហា

 

sets-3 sets-2 sets-1 sets sets-4


ចែករំលែក៖