ខេត្តកណ្តាល៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ តាមដីកាពីបទប្រព្រឹត្តអំពើអាសប្រឆាំងទៅលើអនីតិជន ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់កុង បានទទួលដីការបង្គាប់ឲ្យនាំខ្លួន លេខ425 របស់ចៅក្រម
ទី សំណាង បង្គាប់ឲ្យនាំខ្លួនឈ្មោះ ឆន សុភាព ភេទប្រុស អាយុ38ឆ្នាំ រស់នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យរូបនេះបានជាប់សង្ស័យប្រព្រឹត្តអំពើអាស ប្រឆាំងនឹងអនីតិជនក្រោមអាយុ15ឆ្នាំ កាលពីថ្ងៃទិ២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនខាងលើត្រូវសមត្ថកិច្ចបញ្ជូនបន្តតាមនីតិវិធី ៕