ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមក្នុងមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នៅ ស្នាក់ការភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ប្រធានអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងជាអភិបាលរងខណ្ឌមានជ័យ បានថ្លែងទៅ កាន់ប្រជាពលរដ្ឋខ្លួនអ្នកចូលរួមទទួលអំណោយថា សុំបងប្អូនប្រជាពលរដ្ឋទាំងអស់កុំទៅចូលរួមធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ហើយលោកយាយ លោកតា លោកអ៊ុំ មីង ពូ ជួយហាមប្រាមដល់កូនចៅរបស់ខ្លួនកុំភ្លើតភ្លើនជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួនដែលកំពុងឆ្លៀតឧិកាសដើរប្រម៉ែប្រមូលកម្លាំងភូតកុហក់បោកប្រាស់ប្រជា ពលរដ្ឋយើងឲ្យដើរផ្លូវខុសនោះ។

លោក ឌី រ័ត្នខេមរុណ បន្តលើកឡើងដោយបានសង្កត់ធ្ងន់ថា ការប្រកាសធ្វើមហាបាតុកម្មរបស់មេដឹកនាំបក្សប្រឆាំងមិនមែនជាគោលបំណងល្អ នោះទេ តែផ្ទុយទៅវិញគឺជាគោលបំណងអាក្រក់ជូរជាតិមានគំនឹតបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ បំផ្លាញស្ថេរភាពនយោបាយ បំភិតបំភ័យដល់ពលរដ្ឋឲ្យមានការភ័យខ្លាច ជាពិសេសដល់អ្នកវិយោគទុន។

លោកថា មានតែគណៈបក្សប្រជាជនកម្ពុជាទេដែលបាននាំមកនូវសុខសន្តិភាព សុវតិ្ថភាព ស្ថេរភាពនយោបាយ ខិតខំអភិវឌ្ឍន៍ប្រទេសជាតិឲ្យ មានការរីកចម្រើនលើគ្រប់វិស្ស័យ ហេដ្ឋារចនាសម្ពន័ ផ្លូវ ស្ពាន សាលារៀន ជាពិសេសផ្នែក វិស័យអប់រំគឺរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចបានគិតគូរយកចិត្តទុកដាក់បំផុត ។

ដូចជាពេលនេះជាដើម ប្រតិភូកាកបាទក្រហមខណ្ឌមានជ័យ ដែលដឹកនាំដោយរូបលោកផ្ទាល់បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាមកចែកផ្តល់ជូនប្រជាពលរដ្ឋយើងជួបការលំ បាកទីទាល់ក្រ ចាស់ជរា គ្មានទីពឹង១០គ្រួសារនៅភូមិឬស្សីយើងនេះ ហើយការចែកអំណោយនេះក៏យើងមិនប្រកាន់និន្នាការនយោបាយអ្វីដែរ។

លោកបន្តថា សម្តេចតែងតែគិតគូរយ៉ាងខ្លាំងចំពោះបញ្ហាខ្វះក្នុងការរស់នៅរបស់ពលរដ្ឋ ជីវភាពរស់នៅរបស់យើង។ ធ្វើ បែបនេះមិនមែនឡើងតែម្តងនេះទេ គឺធ្វើរាល់ពេលគ្រប់ភូមិវិលជុំតែម្តង នេះហើយជាទង្វើ របស់មន្ត្រីគណៈបក្សប្រជាជនយើងមិនដែនសន្យាចោលនោះទេ។ មិនមែនដូចអ្នកមិនធ្វើ ហើយអង្គុយតែថា ចាំតែរិះគន់គ្រប់យ៉ាងនោះទេ ។

ជាមួយគ្នានេះផងដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងជាអភិបាលរងខណ្ឌក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទទួលអំណោយនាពេលនេះ។

អំណោយទាំងនោះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ក១បាវ៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្កសរ១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត(មុង ភួយ ក្រម៉ា) និងថវិកា៣ម៉ឺនរៀលផងដែរ ។

ឆ្លៀតក្នុងឧិកាសនេះ លោកអភិបាលរងខណ្ឌមានជ៏យ ឌី រ័ត្នខេមរុណ ក៏បានអំពាវនាវក្រើនរំលឹកដល់ពលរដ្ឋឲ្យនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាពេល វេលាចេះរំកិលខិតជិតដល់បញ្ចប់នៃការចុះឈ្មោះនេះហើយ ៕ តាឡឹម

 

img_8807 img_8804 img_8811


ចែករំលែក៖