ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះពលរដ្ឋទាំងព្រឹកនៅខេត្តក្រចេះ អស់ផ្ទះ១ខ្នងទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ

ចែករំលែក៖

ខេត្តក្រចេះ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ព្រមទាំងឆេះអស់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកដែលមានទាំងប៉ុន្មាននៅក្នុងផ្ទះនោះ ។ ប៉ុន្តែទោះយ៉ាងណា ករណីនេះមិនបង្កឲ្យនរណាម្នាក់រងរបួស ឬអណ្តាតភ្លើងរាលឆេះទៅកាន់លំនៅឋានផ្សេងនោះឡើយ ដោយសារមានការបាញ់ទឹកអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះក្រហម ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលមានម្ចាស់ផ្ទះរងគ្រោះ ឈ្មោះអិត កឺ ភេទប្រុស អាយុ55ឆ្នាំ  ប្រពន្ធឈ្មោះម៉ែន អឿន អាយុ60ឆ្នាំ ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ករណីនេះត្រូវបានបំផ្លាញអស់ផ្ទះដែលមានទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើអំឈើ ជញ្ជាំងក្រដា ដំបូលប្រក់សង្ក័សី  ត្រូវឆេះទាំងស្រុង, ប្រាក់រៀលចំនួន2លានរៀល, ប្រាក់ដុល្រលាចំនួន4ពាន់, សម្ភារះប្រើប្រាស់កដូចជាតុ ទូ កៅអី ទូរទស្សខោ អាវ ចាន ឆ្នាំង និងសំភារៈប្រើប្រាស់ផ្សេងទៀតត្រូវឆេះទាំងអស់ ។

សមត្ថកិច្ចអះអាងថា ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត២គ្រឿង បាញ់ទឹកអស់៣រថយន្ដក្នុងការពន្លត់អគ្គិភ័យ ដែលឆេះដោយសារចង្ក្រានដាំបាយនោះ ៕

 

img_5265 img_5264 img_5263 img_5262


ចែករំលែក៖