ភ្នំពេញ៖ មន្ត្រីថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាព របស់ សាលាខណ្ឌសែនសុខ បានបេីកកិច្ចប្រជុំ របស់
ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដេីម្បីរឹតបន្តឹង និងការពារ ទប់ស្កាត់បទល្មេីសនានា
ក្នុងមូលដ្ឋានដេីម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាន ដេីម្បីជាការឆ្លេីយតបនិងអនុវត្តតាមគោលការណ៍ ភូមិ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។
នៅក្នុងកិច្ចប្រជុំនោះ លោក បុឹល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានផ្តោតការយកចិត្តទុកដាក់សំខាន់ជាងគេ ទៅលេីល្បែងសីុសងខុសច្បាប់ ជាពិសេស គឺ ហ្គេម ល្បែងសីុសង តាមប្រព័ន្ឋអេឡិចត្រូនិច និងល្បែងផ្សេងៗទៀត ដូចជា កន្ទុយ លេខនិងល្បែងប៊ៀរ និង អាប៉ោង ជាដេីម និងជំរុញអោយមានការប្រឹងប្រែងទប់ស្កាត់នូវបទល្មេីស គ្រឿងញៀន និងអំពេីចោរកម្មផ្សេងៗ ដែលបញ្ហាទាំងនេះវាបានកំពុងតែបញ្ចេញនូវសកម្មភាព ច្រេីនដែលជាមុខសញ្ញាគ្រោះថ្នាក់សំរាប់សង្គមហេីយចាំបាច់ត្រូវតែបង្ក្រាបនិងទប់ស្កាត់អោយល្អ ។
លោក អភិបាល បានស្តីបន្ទោសដល់សមត្ថកិច្ចតាមមូលដ្ឋានថ្នាក់ប៉ុស្តិ៍ និងសង្កាត់ ដែលមិនសូវយក ចិត្តទុកដាក់ចំពោះ ចំពោះបញ្ហានេះទេ ដោយហេតុថា ចៅសង្កាត់មួយចំនួន លាក់បាំងបទល្មេីស ទាំងនេះ ដោយមិនរាយការណ៍មកខណ្ឌសោះរហូតទាល់តែខាងសាលាខណ្ឌដឹងរឿង ដោយខ្លួនឯង តួយ៉ាងដូច កាលពីយប់មិញ ថ្ងៃទី១៣ នគរបាលខណ្ឌបានទៅឆ្មក់ចាប់ទីតាំងល្បែងសីុសង បៀ និងអាប៉ោងមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ហេីយលោកចៅសង្កាត់អត់ដឹងនិងមិនបានរាយការណ៍មកសាលាខណ្ឌឡេីយ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឡេីងសំណូមដល់លោកអភិបាល ខណ្ឌ ជួយធ្វេីការសហការ ដាក់កម្លាំងប្រជាការពារ អោយមកចូករួមសហការយាមល្បាតជាក្រុមរួមគ្នា ជាមួយកម្លាំងនគរបាល មូលដ្ឋានទេីបអាចងាយស្រួលទប់ស្កាត់និងបង្ក្រាប បទល្មេីសនានាហេីយ លោកអភិបាលក័បានឯកភាពតាមសំណូមពរ៕ តុង សីហា