ខេត្តកោះកុង ៖ ក្រុមអ្នករកស៊ីដឹក ទំនិញគេចពន្ធ ក៏ដូចជាទំនិញគ្មានគុណ ភាពគ្មាននរណាគេចរួចពីកុងត្រូលជជុះ របស់ក្រុមមន្រ្តីគយខេត្តកោះកុង ដែលឈរ ជើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ឋិតក្នុង ភូមិជីនាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុងនោះបានឡើយ ។ មន្រ្តីគយដាក់វេនគ្នាចាំយកប្រាក់ពីទំនិញគេចពន្ធក៏ដូចជា ទំនិញគ្មានគុណភាព ។ វាក្លាយទៅជាទម្លាប់សម្រាប់អ្នករកស៊ីដែលត្រូវបង់ប្រាក់ឲ្យគយដើម្បីបានដឹកទំនិញយកទៅចែកចាយ ។
ក្រុមអាជីវកររកស៊ីដឹកទំនិញចាប់ហួយផ្លែឈើ ទំនិញគេចពន្ធ និងទំនិញគ្មាន គុណភាពបានរាយការណ៍ថា មានមន្ត្រី គយមួយក្រុមបានដាក់ប៉ុស្ដិ៍ជជុះប្រចាំនៅ ផ្លូវជាតិលេខ៤៨នៃទឹកដី ខេត្តកោះកុង ដោយដេកយោលអង្រឹកចាំប្រមូលលុយ ពីក្រុមឈ្មួញដឹកទំនិញ ឆ្លងកាត់ ដោយ មានឈ្មួញចេញចូលទៅបង់លុយ ក្នុងមួយ ថ្ងៃៗរាប់សិបនាក់ បើមិនបង់លុយទេគឺមិនអាចបន្តដំណើរទៅមុខបានទេ ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ទំនិញខូចគុណភាពគ្រប់ប្រភេទ ដែល ផ្ទុកទៅដោយសារធាតុគីមីមកពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាតាមច្រក របៀងក្នុងភូមិសាស្ត្រខេត្តកោះកុងយ៉ាង គគ្រឹកគគ្រេងបែបអនាធិបតេយ្យ គ្មានការ ទប់ស្កាត់ពីមន្ដ្រីជំនាញណាម្នាក់នោះ ឡើយ ។ គេទុកឲ្យទំនិញនិងម្ហូបអាហារ ខូចគុណភាពទាំងនោះធ្វើចរាចរណ៍មក ដល់កុងត្រូលជជុះមួយកន្លែងនៅតាម បណ្ដោយផ្លូវជាតិលេខ៤៨ នៅត្រង់ចន្លោះ គីឡូម៉ែត្រលេខ៥៤ និង៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង គេកាប់យកលុយតែម្តង ។
ប្រភពដដែលបានបន្តថា មេក្រុមគយ គេស្គាល់ឈ្មោះថា នេត ចន្ថា ហើយបានប្ដូរ វេនគ្នាយកលុយម្នាក់១អាទិត្យជាមួយនឹងលោក ទី សូរីវុទ្ធ ។
មន្ដ្រីរដ្ឋបាលខេត្តកោះកុងមួយរូប បានខ្សឹបប្រាប់ថា មន្ត្រីជំនាញ គយនិង ជំនាញកាំកុងត្រូលកំពុងឃុបឃិតគ្នាបើកដៃឲ្យទំនិញខូចគុណភាពមានសារធាតុ គីមី ដូចជាសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ប្រហិត នឹងគ្រឿងទេសជាច្រើនផ្សេងទៀតក្នុងនោះមួយចំនួនបានបង្កប់ឡេនឹងគ្រឿងថែរក្សាសម្រស់ដែលក្រសួងសុខាភិបាល បានហាមឃាត់ទៀតផង។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ប្រាក់ ចំណូលដែលបានមកពីបង់ក្បាលរថយន្តក្នុង១គ្រឿង៥០.០០០រៀលទៅ៨០.០០០ រៀល ដូច្នេះសរុប១ថ្ងៃរាប់លានរៀលនោះ សង្ស័យមិនបានចូលក្នុងថវិការដ្ឋនោះទេ ។
នគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីគយប្រចាំការយកលុយខាងលើ ជាពិសេលលោក សំ កុសល ប្រធានសាខា គយនិងរដ្ឋាករខេត្តកោះកុងបានទេនៅ ពេលនេះ ៕ ហេង នរិន្ទ្រ