ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដួកស្តឹងនៅនិងកន្លែង ដោយសាតែបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនដល់ចំនុចផ្លូវបំបែកជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុករឺុម៉កម៉ូតូដែលកំពុងតែជិះបត់ឆ្វេងចំពាក់កណ្ដាល បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០១៦ ត្រង់ចំនុចផ្លូវលេច២១៤ កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។
យោងតាមសម្តីម្ចាស់រឺុម៉កកង់បីបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់ជិះរឺុម៉ករបស់គាត់ដោយអត់មានភ្ញៀវទេ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៤ ក្នុងទឹសដៅពីកើតទៅលិច ពេលជិះមកដល់ផ្លូវកែង ១១៣ រូបគាត់បានងាកមើលក្រោយបើកភ្លើងសីុញ៉ូ និងលើកដៃជាសញ្ញាបត់ឆ្វេង តែត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ឆ្នាំ២០១២ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BK-4074 ជិះក្នុងល្បឿនយ៉ាងលឿនមកបុកចំពាក់កណ្តាលម៉ូតូកង់បីរបស់គាត់បណ្តាលអោយរងការខូចខាតយ៉ាងដំណំ រីឯម្នាស់ម៉ូតូបង្ករបានដួលបោកទៅហ្នឹងថ្នល់សន្លប់នៅហ្នឹងកន្លែងផងដែរ ។ បើតាមសាក្សីម្នាក់បានប្រាប់អោយដឹងផងដែរថា ម៉ូតូបង្ករជិះក្នុងល្បឿនលឿនមិនមើលភ្លើង និងសញ្ញាដែលគេធ្វើទេ ទាល់តែជិះមកជិតដល់ហើយបានជាន់ហ្វ្រាំង តែដោយសារល្បឿនម៉ូតូលឿនទើបជាន់មិនជាប់ក៏បុករឺុម៉កពេញទំហឹងទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន រីឯរឺុម៉កកង់បីនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ៧មករា រង់ចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ តែខាងម្ចាស់កង់បីវិញមិនចង់អោយសម្ថកិច្ចយករឺុម៉កទៅទុកទេ ព្រោះបើយកទៅទុកនៅអធិការ គឺរូបគាត់អត់មានរឺុម៉កអីរត់ រកប្រាក់មកចិញ្ចឹមជីវិតទេ តែសម្ថកិច្ចនិយាយថា មិនអាចដោះស្រាយភ្លាមៗបានទេ ដោយសារភាគីម្ខាងសន្លប់មិនអាចនិយាយបា ហេតុដូច្នេះត្រូវរង់ចាំខាងម៉ូតូដឹងខ្លួនទើបអាចចរចារគ្នាបាន ៕ ជីម ភារ៉ា ដង្កោ